ថ្ងៃនេះកូនស្រីម្ចាស់ហាងកាត់ដេរប្រណិតនារីបានចូលរោងការជាមួយកំលោះសង្ហា ហេង សុខវិសាល ដែលកូនក្រមុំ និងកូនកំលោះជាអ្នកផលិតមាតិកាល្បីខ្លាំងប្រចាំស្រុកខ្មែរ។

អ្នកទាំង ២ ពិតជាគូស្នេហ៍ដ៏ស័ក្ដិសមគ្នាបំផុតទាំងឋានៈគ្រួសារ ដោយខាងស្រីមានម្ដាយជាអ្នកជំនួញល្បីល្បាញខ្លាំងទាំងហាងកាត់ដេរសម្លៀកបំពាក់ និងសម្អាងការ មានភ្ញៀវសុទ្ធតែលំដាប់ឧកញ៉ា មន្ត្រីរាជការអ្នកមុខអ្នកការ ទៅទទួលសេវាកម្ម ព្រមទាំងកូនកំលោះមានឪពុកមាលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

ងាកទៅមើលការរៀបចំដេគ័រផ្កាក្នុងដឺព្រេមៀ សេនធ័រ សែនសុខ ៥ អាគារជាប់គ្នាតែម្ដងគឺ អាគារ B.C.D.F.F ឃើញថាស្អាតលំដាប់អភិជនតែម្ដង។ ផ្កាភ្ញីរៀបចំពេញ ៥ អាគារ ហើយម្ហូបអាហារផ្សេងៗក៏សម្បូរហូរហៀរ សឹងតែដូចហាងអាហារប៊ូសហ្វេទៅហើយ បើងាកមើលទៅភ្ញៀវចូលរួមវិញ គឺមានទាំងមិត្តសិល្បករល្បីៗ អ្នកជំនួញជាច្រើន និងមន្ត្រីរាជការផងដែរ។
មង្គលការអ្នកបង្កើតមាតិកាល្បីឈ្មោះ ហេង សុខវិសាល និង ជា ស្រីនា រៀបចំឡើងរយៈពេល ២ ថ្ងៃ ហើយគ្រាន់តែថ្ងៃ ២៧ ខែមីនា ឆ្នាំ ២០២៤ នេះម្ចាស់ដើមការបានរៀបចំកម្មវិធីសំខាន់ៗជាច្រើនតាំងពីព្រឹកដូចជា ពិធីសម្អាតកេសា កូនកំលោះ ពិធីកាត់ខាន់ស្លា, ពិធីសែនក្រុងពាលី,ពិធីហែផ្កាស្លាចូលរោងជ័យ ពិធីបើករបងមាស របងដំរី ពិធីសែនព្រេនជីដូនជីតា,ពិធីគួចចំណងដៃតូច,ពិធីជុំពាលា និងជាវខាន់ស្លា,ពិធីសូត្រមន្តចម្រើនព្រះបរិត្ត,ពិធីបុកល័ក្ខ ធ្វើធ្មេញ និងកម្មវិធីបន្តបន្ទាប់ទៀតនៅថ្ងៃ២៨ ស្អែកនេះ៕




