ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិនដល់ប្រទេសកម្ពុជាហើយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
អញ្ជើញទទួលព្រះរាជដំណើរព្រះអង្គទាំងទ្វេយាងនិវត្តន៍ទីក្រុងប៉េកាំងពីថ្នាក់ដឹកនាំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមជម្រាបជូនថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះអង្គយាងពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីប៉េកាំងនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ តែងសព្វព្រះរាជហឫទ័យស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនចំនួន២ ដងក្នុងមួយឆ្នាំ គឺនៅដើមឆ្នាំ និងនៅចុងឆ្នាំ ដោយព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរ ខែជាដើម។
គួររំលឹកថា អំឡុងពេលអង្គព្រះមហាក្សត្រយាងពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េងកាំង ព្រះរាជកិច្ចរបស់ព្រះអង្គប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ម្រមុខរដ្ឋស្តីទី៕


