សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលារដ្ឋសភា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ អំឡុងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណេរក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា សម្តេច តេជោ ហ៊ុន សែន បានសរសេរថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។
ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលចសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤៕

