ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម សីហមុនី បានប្រទានព្រះរាជសាររំលែកទុក្ខដល់ក្រុមគ្រួសារសពយោធិនពលីទាំង២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅបន្ទាយភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

ក្នុងព្រះរាជសារាឡាយព្រះហស្ថលេខាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី មានព្រះទ័យរន្ធត់ឥតឧបមាចំពោះឧបទ្ទវហេតុនេះ និងបានចាត់ទុកការពលីរបស់យោធិនគឺជាសកម្មភាពក្នុងបេសកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះព្រះអង្គក៏បានជូនពរដល់យោធិនដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ សូមឱ្យឆាប់ជាសះស្បើយផងដែរ។
សូមរំលឹកដែរថា ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស នឹងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕


