តាមរយៈផេកសម្ដេច ហ៊ុន សែន បានឲ្យដឹងថា សប្បុរសជននៅបន្តជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើងពី2,198,400$ដល់2,368,400$។ដោយដក៣០ម៉ឺនដុល្លាចែកជូនអ្នកត្រូវរបួសថវិការនៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន1,898,400$ដល់2,068,400$ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។ចំណែកកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរសទទួលបាន100$ជានារីទទួលបាន200$អស់ទឹកប្រាក់152,200$។ សម្ដេចនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។
ផេក”Samdech Hun Sen, Cambodian Prime Minister” បានសរសេរយ៉ាងបែបនេះថា (អាស្រ័យដោយក្តីអាណិតស្រឡាញ់
ចំពោះជនរងគ្រោះ សប្បុរសជននៅបន្ត
ជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើន
ឡើងពី2,198,400$ដល់2,368,400$។
ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវ
របួសថវិការនៅសល់សម្រាប់ចែកជូន
ក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន
1,898,400$ដល់2,068,400$
ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួល
បានកើនពី67,800$ដល់73,870$។
យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះ
តទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូម
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។លោក
សេង ទៀងនឹងចាត់ចែងបញ្ជូនថវិការ
នេះទៅកាន់គ្រួសារសពនៅពេលបិទ
បញ្ចប់ការទទួលជំនួយតាមរយះធានាគារ។
ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់មុិញនេះ
នៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោក
សេង ទៀងយកថវិការខ្ញុំទៅចែកជូន
កម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់
ដោយម្នាក់ៗជាបុរសទទួលបាន100$
ជានារីទទួលបាន200$អស់ទឹកប្រាក់152,200$។ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។
ថវិការដែលទទួលបានពីសប្បុរសជន
ប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួស
ប៉ុណ្ណោះ៕ )