បន្ទាប់ពីជោគជ័យក្នុងការប្រកួតបាល់ទាត់កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ តារាចម្រៀង ខេម បាននាំយកថវិការចំនួន ៥០ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជនជូនទៅដល់មន្ទីរពេទ្យ កុមារអង្គរ នៅទឹកដីខេត្ត សៀមរាប។ ចំណែកទឹកប្រាក់ដែលនៅសល់នឹងបែងចែកហើយយកទៅជូនដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រានានាទៅតាមគម្រោងដែលបានគ្រោងទុក ។
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ តារាចម្រៀង ខេម និងក្រុមបាល់ទាត់ តារាកម្ពុជា(Cambodia football super stars) បាននាំថវិការចំនួន ៥០ម៉ឺនដុល្លារ ទៅជូនដល់មន្ទីរពេទ្យកុមារអង្គរ ។
ក្នុងនាមជាប្រធានក្រុម Cambodia football super stars លោក ខេម បានបង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « ទឹកប្រាក់ 50ម៉ឺនដុល្លារ របស់សប្បុរសជនតាមរយៈសម្ដេចតេជោហ៊ុន សែន ផ្ដល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារ កម្ពុជា » ។លោក ខេម ពិតជារំភើបចិត្តខ្លាំងដែលក្រុមបាល់ទាត់របស់ខ្លួនអាចរកថវិការបានច្រើន ដើម្បីជួយដល់ការងារសង្គម ។
សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី1 ខែឧសភា ឆ្នាំ2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានប្រាក់ពីសប្បុរសជនប្រមាណ ជិត 5លានដុល្លារ ។ លោកនិងក្រុមការងារនឹងបែងចែកថវិការទាំងនោះទៅតាមគោលដៅដែលបានកំណត់ជាបន្តបន្ទាប់ បន្ទាប់ពីបានផ្តល់ថវិការ ៥០ ម៉ឺនដុល្លារដល់មន្ទីរពេទ្យ កុមារអង្គរ ។
ជាក់ស្តែងតាមការបង្ហោះសាររបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី ១ឧសភា២០២៤ នេះ មានប្រាក់រៀល ៦០៥,000,000រៀល ជាដុល្លារ ៤,៨៥០,០០០ដុល្លារ ។ សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។ ដូចបានជំរាបជូន៣ថ្ងៃមុននេះថាថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$សរុប1,000,000$ ។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផានិងទទួលបាន4,001,250$ ជាបណ្តោះអាសន្ននិងប្រសិនជាទទួលបានបន្ថែមទៀតក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ » ៕