អ្នក​ជំនាញ បង្ហញ​គន្លឹះ​៦ចំណុចជួយអ្នកឱ្យក្លាយជាអ្នកលក់អចលនទ្រព្យជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

លោក ភិរម្យ វិចិត្រដារ៉ា ត្រូវ​បាន​មហាជន​មួយ​ចំនួន​ស្គាល់​ថា គឺ​ជា​អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​មួយ​រូប ថ្ងៃ​នេះ លោក​សូម​ចែករំលែក​​​គន្លឹះ​៦ចំណុច ដើម្បី​ជួយ​​​ឱ្យ​អ្នក​ដែល​​កំពុង​​និង​ចង់​បោះ​ជំហាន​លើ​វិស័យ​មួយ​នេះ ក្លាយ​​​ជាអ្នកលក់អចលនទ្រព្យដ៏ជោគជ័យ។ ចំណុច​ទាំង​៦​នោះ មាន​ដូច​ខាង​ក្រោម៖



សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១-យកចិត្តទុកដាក់ ក្នុងការបំពេញឯកសារអចលនវត្ថុ​, កិច្ចព្រមព្រៀងនិងកំណត់ត្រាជួល ឬលក់សម្របសម្រួលការណាត់ជួបបង្ហាញ ពីផលិតផលអចលនទ្រព្យ និងការយល់ដឹងពីការសរសេរកិច្ចសន្យា ហើយវាគឺជារឿងចាំបាច់បំផុតសម្រាប់ភ្នាក់ងារលក់ គឺជាការឆ្លុះបញ្ចាំងពីការមានចំណេះជំនាញ ហើយបង្កើនទំនុកចិត្តខ្ពស់ពីអតិថិជន​ ។

២-បង្កើតនិងចែកចាយខិត្តប័ណ្ណព្រឹត្តិបត្រ និងសម្ភារៈផ្សព្វផ្សាយដទៃទៀត
ការផ្សព្វផ្សាយ គឺជារឿងចាំបាច់បំផុត មិនត្រឹមតែផ្តោតទៅលើប្រព័ន្ធអនឡាញ តែមួយមុខប៉ុណ្ណោះនោះទេ គឺពុំគួរបោះបង់ចោលការផ្សព្វផ្សាយតាមរយៈការជួបផ្ទាល់ ឬចែកខិតប័ណ្ណឡើយ ។

៣-បង្កើតនិងអនុវត្តប្រព័ន្ធឯកសារជាក្រដាសនិងអេឡិចត្រូនិចធ្វើការឆ្លើយឆ្លងនិងសម្ភារៈផ្សេងទៀតការត្រៀមការឆ្លើយឆ្លង និងត្រៀមចម្លើយជាមុន និងឯកសារដែលពាក់ព័ន្ធ ផ្សេងៗពីព្រោះការត្រៀមលក្ខណៈ ជាមុនគឺជាការត្រៀមខ្លួនសម្រាប់ឈ្នះ ។

៤-បង្កើត ឬត្រៀមថវិកាសម្រាប់ប្រតិបត្តិការប្រចាំខែត្រីមាសនិងប្រចាំឆ្នាំ
ត្រៀមផែនការហិរញ្ញវត្ថុនិងការចំណាយដែលទៀងទាត់ កត្តាដែលនាំឱ្យមានការបរាជ័យដ៏ធំបន្ទាប់ពីដំណើរការនៃការលក់បានល្អប្រសើរនោះ គឺការគ្រប់គ្រងហិរញ្ញវត្ថុ ។

៥- ការ​បញ្ចូល​ទិន្នន័យ យើងត្រូវតែមាន System​ (ប្រព័ន្ធ) ដើម្បីគ្រប់គ្រងពត៌មានអតិថិជន និងធានាឱ្យបានល្អក្នុងការរក្សាទំនាក់ទំនង​, ហើយដឹងពីតម្រូវការ និងភាពចាំបាច់ ។

៦-បង្កើតផែនការទីផ្សារសម្រាប់ការផ្សព្វផ្សាយ  ថែរក្សានិងគ្រប់គ្រងមូលដ្ឋានទិន្នន័យអតិថិជន,ការឆ្លើយតបទៅនឹងអ៊ីម៉ែល Facebook. Line Telegram…និងការហៅទូរស័ព្ទ,ធ្វើបច្ចុប្បន្នភាពគេហទំព័រ និងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យបានច្រើន ។

ដោយ៖ ភិរម្យ វិចិត្រដារ៉ា