ក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានជូនសេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី២១ “The 21th China-ASEAN Expo 2024” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងថា ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងកម្ពុជាឱ្យ បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន២០ លើក។
កាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត រៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី២១ “The ២១th China-ASEAN Expo 2024” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២២ នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការដាក់ពាក្យចូលរួមពិព័រណ៍ខាងលើ និងព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើន កុះករ។
គួរបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជា សមាជិកអាស៊ាន និងប្រទេសចិន។ ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិនឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន។
ក្រសួងពាណិជ្ជកម្ម នឹងចាប់ទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ជាកំណត់៕ អត្ថបទ៖ រង្សី