ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញលេខសម្គាល់ យានជំនិះជាសម្បត្ដិរដ្ឋរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីធានា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសិទ្ធិជាកម្មសិទ្ធិលើយានជំនិះរបស់ក្រសួង ស្ថាប័ន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសនេះ បានឱ្យដឹងថា ការកំណត់សម្គាល់ប្រភេទលេខសម្គាល់យានជំនិះសម្បត្ដិរដ្ឋ តាមក្រសួងស្ថាប័ន គឺធ្វើឡើងតាមលេខរៀងបន្ដបន្ទាប់គ្នា។ ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍សូមលើកមករំលឹកពីលេខសម្គាល់យានជំនិះរបស់រដ្ឋ ដែលបានកំណត់ដោយក្រសួងសាធារណការ ដូចខាងក្រោម។
ប្រភេទលេខសម្គាល់ រដ្ឋ01.2-0001 សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, លេខសម្គាល់ រដ្ឋ02.2-0001 ប្រើប្រាស់ដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា, លេខសម្គាល់ រដ្ឋ03.2-0001 ប្រើប្រាស់ដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ធម្មនុញ្ញ, លេខសម្គាល់ រដ្ឋ04.2-0001 ប្រើប្រាស់ដោយ អង្គភាពប្រឆាំងអំពើពុករលួយ, លេខសម្គាល់ រដ្ឋ05.2-0001 ប្រើប្រាស់ដោយ ទីស្តីការគណៈរដ្ឋមន្ត្រី, លេខសម្គាល់ រដ្ឋ06.2-0001 ប្រើប្រាស់ដោយ ក្រសួងការពារជាតិ, លេខសម្គាល់ រដ្ឋ07.2-0001 ប្រើប្រាស់ដោយ ក្រសួងមហាផ្ទៃ, លេខសម្គាល់ រដ្ឋ08.2-0001 ប្រើប្រាស់ដោយ ក្រសួងអធិការកិច្ច។
បន្ថែមទៀតនោះ សម្រាប់លេខសម្គាល់ រដ្ឋ09.2-0001 សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លេខសម្គាល់ រដ្ឋ10.2-0001 ប្រើប្រាស់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លេខសម្គាល់ រដ្ឋ11.2-0001 ប្រើប្រាស់ដោយ ក្រសួងព័ត៌មាន, លេខសម្គាល់ រដ្ឋ12.2-0001 ប្រើប្រាស់ដោយ ក្រសួងសុខាភិបាល, លេខសម្គាល់ រដ្ឋ13.2-0001 សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយ ក្រសួងរ៉ែ និងថាមពល, លេខសម្គាល់ រដ្ឋ14.2-0001 ប្រើប្រាស់ដោយ ក្រសួងផែនការ, លេខសម្គាល់ រដ្ឋ15.2-0001 ប្រើប្រាស់ដោយ ក្រសួងពាណិជ្ជកម្ម, លេខសម្គាល់ រដ្ឋ16.2-0001 ប្រើប្រាស់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។
ទន្ទឹមនឹងនោះ សម្រាប់លេខសម្គាល់ រដ្ឋ17.2-0001 សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លេខសម្គាល់ រដ្ឋ18.2-0001 ប្រើប្រាស់ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លេខសម្គាល់ រដ្ឋ19.2-0001 ប្រើប្រាស់ដោយ ក្រសួងបរិស្ថាន, លេខសម្គាល់ រដ្ឋ20.2-0001 ប្រើប្រាស់ដោយ ក្រសួងអភិវឌ្ឍន៍ជនបទ, លេខសម្គាល់ រដ្ឋ21.2-0001 ប្រើប្រាស់ដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លេខសម្គាល់ រដ្ឋ222-0001 ប្រើប្រាស់ដោយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, លេខសម្គាល់ រដ្ឋ23.2-0001 ប្រើប្រាស់ដោយ ក្រសួងធម្មការ និងសាសនា, លេខសម្គាល់ រដ្ឋ24.2-0001 ប្រើប្រាស់ដោយ ក្រសួងកិច្ចការនារី, លេខសម្គាល់ រដ្ឋ25.2-0001 ប្រើប្រាស់ដោយ ក្រសួងសាធារណការ និង ដឹកជញ្ជូន, លេខសម្គាល់ រដ្ឋ26.2-0001 ប្រើប្រាស់ដោយ ក្រសួងយុត្តិធម៌, លេខសម្គាល់ រដ្ឋ27.2-0001 ប្រើប្រាស់ដោយ ក្រសួងទេសចរណ៍, លេខសម្គាល់ រដ្ឋ28.2-0001 ប្រើប្រាស់ដោយ ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់, លេខសម្គាល់ រដ្ឋ29.2-0001 ប្រើប្រាស់ដោយ ក្រសួងធនធានទឹក និងឧតុនិយម, លេខសម្គាល់ រដ្ឋ30.2-0001 ប្រើប្រាស់ដោយ ក្រសួងព្រះបរមរាជវាំង, លេខសម្គាល់ រដ្ឋ31.2-0001 ក្រសួងមុខងារសាធារណៈ, លេខសម្គាល់ រដ្ឋ32.2-0001 ប្រើប្រាស់ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លេខសម្គាល់ រដ្ឋ33.2-0001 ប្រើប្រាស់ដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លេខសម្គាល់ រដ្ឋ34.2-0001 ប្រើប្រាស់ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លេខសម្គាល់ រដ្ឋ35.2-0001 ប្រើប្រាស់ដោយ ធនាគារជាតិនៃកម្ពុជា និងលេខសម្គាល់ រដ្ឋ36.2-0001 សម្រាប់រថយន្តជាសម្បត្តិរដ្ឋ ដែលប្រើប្រាស់ដោយ អង្គការរបស់ជាតិ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្ថែមទៀតថា ផ្លាកលេខសម្គាល់យានជំនិះរបស់អគ្គលេខាធិការដ្ឋាន សាលារាជធានី ខេត្ត និងសហគ្រាសសាធារណៈ ដែលស្ថិតក្រោមឱវាទរបស់ក្រសួង ស្ថាប័នណាមួយ ត្រូវប្រើប្រាស់ប្រភេទលេខសម្គាល់យានជំនិះរបស់ក្រសួង ស្ថាប័ននោះ។
ទន្ទឹមនឹងនោះ សម្រាប់ការចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះជាសម្បត្តិរដ្ឋ ត្រូវបង់កម្រៃ សេវាសាធារណៈតាមការកំណត់ក្នុងប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន៕