មេដឹកនាំកម្ពុជា សិង្ហបុរី ប្តេជ្ញាពង្រីកទំហំវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Tharman​Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការប្តេជ្ញាថា នឹងរួមគ្នាខិតខំពង្រី កទំហំវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកប្រធានាធិបតី នៃសាធារណ រដ្ឋសិង្ហបុរី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ សម្តេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោល នយោបាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEANPower Grid)។

ទន្ទឹមគ្នានេះ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មវិញ ថ្នាក់ដឹកនាំទាំង ពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រីកបន្ថែមនូវទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជា ការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។

លើសពីបេះ សម្តេចជិបតី និងលោកប្រធានាធិបតី ក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការលើវិស័ យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។

តាមរយៈជំនួបនោះ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី បានបង្ហាញនៅមានសុទិដ្ឋិនិយមថា នឹងបន្ត មានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តាកំណត់សម្រាប់កិច្ចសហ ប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានទឹកប្រាក់សរុប ៩១៧,៤៥លានដុល្លារ កើន ៧,១% ឆ្នាំ២០២៣ បើនឹងធៀបឆ្នាំ២០២២ មានទឹកប្រាក់ ៨៥៦,៩លានដុល្លារ។ តារាងស្ថិតិជញ្ជីងពាណិជ្ជកម្ម អន្តរជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន បញ្ជាក់ថា ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៩របស់កម្ពុជា។

ទំនិញកម្ពុជានាំទៅសិង្ហបុរី ៥១,២៣លានដុល្លារ ធ្លាក់ចុះ ៩,៨% និងទំនិញសិង្ហបុរីនាំមកកម្ពុជា ៨៦៦,២២លាន ដុល្លារ កើន ៨,៣%។ ជាបន្តអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបន្តទៀតថា ផ្អែកតាមតួលេខជញ្ជីងពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី ឆ្នាំ២០២៣ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមាន ឱនភាព ៨១៤,៩៩លានដុល្លារ កើនពី ៧៤៣,៣៣លាន ដុល្លារ ក្នុងឆ្នាំ២០២២៕ អត្ថបទ៖ រង្សី