តម្លៃអតិបរិមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវលក់ក្នុងតម្លៃ ៤ ២០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ៤ ១៥០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។នេះបើតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវលក់រាយក្នុងមួយលីត្រតម្លៃ៤,២០០រៀល សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត លក់រាយក្នុងតម្លៃ៤,១៥០រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា តម្លៃនេះបើប្រៀបធៀបនឹងថ្ងៃទី១០ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឃើញថា តម្លៃសាំងនៅកម្ពុជាឡើងថ្លៃ១០០រៀល នៅក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតឡើងថ្លៃ១ ៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបជូនថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមក ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕