រូបថតប៉ុន្មានសន្លឹងដែលជាស្នាដៃអ្នកថតរូបអាជីពល្បីឈ្មោះSovanna Kem Photography ស្ដីពីក្មេងប្រុសម្នាក់យកកង់កញ្ចាស់ទៅចូលរួមប្រណាំងជាមួយ កង់ទំនើប កំពុងអង្រួនបេះដូងមហាជន។

តាមរយៈរូបថតនេះលោក Sovanna Kem បានឲ្យដឹងថា លោកបានថតនៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2កាលពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ។

ផេកផ្លូវការរបស់លោក Sovanna Kem Photography បានសរសេររៀបរាប់បែបនេះថា”កុមារាម្នាក់ដែលល្បីតាមការស៊ែររូបថតរបស់ខ្ញុំកាលពីម្សិលម៉្ងៃនៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។

បន្ទាប់ពីមហាជនបានឃើញរូបភាពនេះភ្លាមមហាជនបានសម្ដែងការអាណិតអាសូរ្យដល់ក្មេងប្រុសនេះខ្លាំង ដោយម្នាក់មានចិត្តចង់ជួយដល់ក្មេងប្រុសរូបនោះ ប៉ុន្តែមិនដឹងទាក់ទងតាមណា។ មុននេះបន្តិចមានគណីយ Facebookឈ្មោះLang Tyleang បានទិញកង់ទំនើប១គ្រឿងជូនគាត់ផងដែរ ។ Facebookឈ្មោះLang Tyleang បានសរសេរជាភាសាអង់គ្លេសបែបនេះថា”Now I find that boy and give him a bike for his hard work and good attitude.។ប្រសិនបើបងប្អូនចង់ជួយដល់ក្មេងរូបនេះ សូមទាក់ទងទៅលេខម្ដាយរបស់គាត់ តាមរយៈលេខ 087 921 967







ប្រភពរូបថត៖ Sovanna Kem Photography