សម្ដេចធិបតី ណែនាំដល់រដ្ឋមន្រ្ដី២រូប ពិនិត្យមើលលើការផ្ដល់ឱកាសការងារដល់កូនអតីតយុទ្ធជន

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់រដ្ឋមន្រ្តីចំនួន២រូប គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា​ ២០០៧ – ២១ មិថុនា ២០២៤”​ ដែលរៀបចំឡើងនៅព្រឹកទី២៦ មិថុនា ២០២៤។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋភិបាល នៅតែបន្តគិតគូរលើការផ្ដល់ ឱកាសការរស់នៅរបស់អតីតយុទ្ធជន អាចចូលរួមនៅក្នុងសង្គម ចូលរួមផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ដោយសម្តេចធិបតី បានបញ្ជាក់ថា៖«ខ្ញុំសូមណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលមានប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលក្នុងក្របខណ្ឌ័ក្រសួងត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ ដើម្បីអាចឱ្យពួកគាត់មានឱកាសបន្តវេនពីឪពុកម្តាយ ព្រោះកូនៗពួកគាត់អត់មានឱកាស ហេតុនេះត្រូវពិនិត្យមើល ពិសេសរើសយកអ្នកមានមូលដ្ឋាននៅតំបន់ដែលជ្រើសរើសផ្ទាល់នោះតែម្តង»។

ក្រៅពីណែនាំបែបនេះ សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យមើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់ផងដែរ៕ អត្ថបទ៖ រង្សី