តម្លៃប្រេងសាំងនៅកម្ពុជាចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នឹងត្រូវឡើងថ្លៃចំនួន៥០រៀល នៅក្នុងមួយលីត្រ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់រាយក្នុងមួយលីត្រ តម្លៃ៤,២៥០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់រាយតម្លៃ៤,២០០រៀល ក្នុងមួយលីត្រ។
តម្លៃនេះ បើប្រៀបធៀបត្រឹមថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឃើញថា តម្លៃប្រេងសាំងនៅកម្ពុជាឡើងថ្លៃ៥០ រៀលនៅក្នុងមួយលីត្រ ពោលសាំងមានតម្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតតម្លៃ៤ ១៥០រៀលក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕