ក្រុមហ៊ុន ហួវៃ សម្ពោធដាក់លក់ជាផ្លូវការ HUAWEI nova 12 Series ជាស្មាតហ្វូនឯកទេសថតវីដេអូ vlogs ជំនាន់ទី 2 ម្លៃចាប់ពី ជាង 200$ តែប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនហួវៃ បានដាក់សម្ពោធលក់ផ្លូវការនូវ HUAWEI nova 12 Series ជាស្មាតហ្វូនឯកទេសថតវីដេអូ vlogs ជំនាន់ទី 2 នៅអាគារ Exchange Square ដោយមានការចូលរួមពីលោក ថ្នាក់ដឹកនាំហួវៃប្រចាំប្រទេសកម្ពុជា តារា Influencer លោក ឈាង ដាវុធ , កញ្ញា ប៉ូចាន់ដណែត និង បងៗសារព័ព៏មានជាច្រើនផងដែរ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាដំណឹងល្អសម្រាប់បងប្អួនមានគោលបំណងចង់ចាប់ផ្តើមបង្កើតវីដេអូ Vlog (វីឡុក) តែមិនចង់ចំនាយថវិការច្រើនក្នុងការទិញឧបករណ៍កាមេរ៉ាថ្លៃៗ លើនេះក្រុមហ៊ុនហួវៃបាននាំយកស្មាតហ្វូនឯកទេសថតវីដេអូ  Vlog វីឡុក ជំនាន់ទី 2 ដែលមានតម្លៃចាប់ពី 200$ មានចំនុចពិសេសៗជាច្រើនដូចជា៖ 

ចំណុចពិសេសទី1៖ ជាស្មាតហ្វូនដែលអាចថតវីដេអូ Vlog ប្លង់ទូលាយកម្រិត 4K បានទាំងមុខ ទាំងក្រោយ 

សម្រាប់ការថតវីដេអូ Vlog (វីឡុក) តម្រូវអោយមានកាមេរ៉ាខាងមុខថតបានច្បាស់ខ្លាំង និង ប្លង់កាន់តែទូលាយសម្រាប់ nova 12s គឺអាចថតវីដេអូខាងមុខប្លង់ទូលាយកម្រិត 4K ទាំងកាមេរ៉ាមុខនិងក្រោយ ស្រូបសម្លេងបានច្បាស់ ផ្តល់នៅគុណភាពវីដេអូខ្ពស់ ។ សម្រាប់ nova 12i មានមុខងារ Vlog ពិសេសខុសគឺផ្តល់អោយលោកអ្នកអាចថតវីដេអូត្រលលប់មុខក្រោយក្នុងពេលតែមួយដោយមិនចាំបាច់ចុចផ្តាច់វីដូចុះឡើងពេលកំពុងថត ។ 

ចំណុចពិសេសទី2៖ ថតភ្លាម Edit ភ្លាមជាមួយកម្មវិធីកាត់តវីដេអូ Petal Clip

ក្រុមហ៊ុនហួវៃបានដាក់សម្ពោធនៅកម្មវិធីកាត់តវីដេអូ Petal Clip ផ្តល់ជូនឡៃសិនឥតគិតថ្លៃពេញមួយជីវិតចំណេញថវិការមួយឆ្នាំ $92 មុខងារស្រដៀងទៅនឹងកម្មវិធីកាត់តវីដេអូ CapCut សម្រាប់កាត់តវីដេអូ មានការតំឡើងមកស្រាប់នៅក្នុង Huawei nova 12 Series ដោយ Support ជាមួយការដាក់ចំណងជើងជាអក្សរខ្មែរពេញលេញមិនដាច់ដៃជើង អាចដាក់ Voice Over , Effect , Sticker , Overlay , វីដេអូ Template , វីដេអូបង្រៀនកាត់ត និង  មិនជាប់ Logo Watermark នៅក្នុងវដេអូ កាន់តែផ្តល់ជូនភាពងាយស្រួលសម្រាប់អ្នកបង្កើតអ្នកចង់បង្កើតមាតិការ អាចបង្កើតវីដេអូ Vlog កាន់តែងាយស្រួលដោយគ្រាន់តែប្រើប្រាស់ Huawei nova 12 Series ។ 

ចំណុចពិសេសទី3៖ មុខងារ Vlog និង Story Creator អាចបង្កើតវីដអូខ្លីៗដោយមិនចាំបាច់មានជំនាញថវីដេអូ ឬ ជំនាញកាត់តវីដេអូឡើយ  លោកអ្នកគ្រាន់តែចូលប្រើប្រាស់មុខងារ Story Creator លោកអ្នកអាចធ្វើការថតតាម Template ដែលមានស្រាប់ រួចមុខងារនេះនឹងបង្តើតវីដេអូ Story ខ្លីៗបានភ្លាមៗដោយមិនចាំបាច់កាត់ត ។ 

ចំណុចពិសេសទី4៖ កាមេរ៉ាមុខសែលហ្វីប្លង់ទូលាយទំហំធំ 60MPជាមួយមុខងារ Beauty និង Portrait ជួយអោយការ សែលហ្វីទួលបានរូបភាពច្បាស់ ចាប់ប្លង់បានទូលាយ ជាពិសេសការសែល្វីជាមួយទេសភាព ឬ ជាក្រុម ។ 

ចំណុចពិសេសទី5៖ មុខងារថតសម្លេងពេលនិយាយទូរស័ព្ទ Call Recorder 

ដំណឹងល្អសម្រាប់អតិថិជនដែលតម្រូវការមុខងារថតសម្លេង Call Recorder អាចថតសម្លេងការសន្តន្ទាសំខាន់ ៗបានហើយ នៅលើ Huawei nova 12 Series ។ 

ចំណុចពិសេសទី6៖  HUAWEI nova 12 Series មាន Google  មកស្រាប់នៅក្នុង Huawei AppGallery 

ដោយគ្រាន់តែចូលទៅកាន់កម្មវិធី អេបហ្គាល់ឡារី (AppGallery) បន្ទាប់មករកស្វែករក សឺច (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។ ឧទារហ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី អេបហ្គាល់ឡារី (AppGallery) របស់ហួវៃ។

ចំនុចពិសេសទី 7៖ ការឌីហ្សាញបែបជ្រុងរាបស្មើរ ស្តើង ហើយស្រាលមែនទែន ឯអេក្រង់ក៏ច្បាស់ត្រជាក់ភ្នែក ប្រភេទ OLED ទំហំ 6.7អ៊ីញ 120Hz លេងហ្គេម អូសបញ្ជាដឹងតែស្មូតតែម្តង ហើយមានឆ្នាំងសាកល្បឿនលឿន 66w សាកថ្មតែ 30នាទីទេ បាន62% ។ 

សម្រាប់ HUAWEI nova 12 Series ឯកទេសថតវីដេអូVlog ជំនាន់ទី2 មាន ២ ម៉ូដែល គឺ HUAWEI nova 12i ថតវីដេអូ2ប្លង់ក្នុងពេលតែមួយ, ថតវីដេអូត្រលប់មុខក្រោយដោយមិនដាច់ record, កាមេរ៉ាធំ 108MP, មានតម្លៃត្រឹមតែជាង 200$ តែប៉ុនណ្ណោះ, ហើយសម្រាប់ HUAWEI nova 12s សិស្សច្បង់របស់ nova 12s មានតម្លៃត្រឹមជាង 300$ តែប៉ុណ្ណោះ ៕