ថ្វីដ្បិតតែមិនបានជ័យជំនះក្នុងការប្រកួតបាល់ទាត់ ជាមួយក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត ក្តី ប៉ុន្តែក្រុមបាល់ទាត់ តារាកម្ពុជា រំភើបចិត្ត ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយជារថយន្តក្រុងយ៉ាងស្រស់ស្អាតដល់ក្រុមរបស់ខ្លួន ដើម្បីធ្វើដំណើររាល់ពេលប្រកួតម្តងៗ និងចូលរួមកកម្មវិធីសប្បុរសធម៌នានា… ។

តារាចម្រៀងលោក ខេម ដែលជាប្រធានក្រុម បាល់ទាត់តារាកម្ពុជា បាននិយាយថា « រថយន្តសម្រាប់ដឹកកីឡាករបាល់ទាត់តារាកម្ពុជាក្នុងការងារសង្គមនិងការងារសប្បុរសធម៌ដែល ដែលជាអំណោយដ៏ថ្លៃថ្លាឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ គោរពជូនពរសម្ដេចពុកសម្ដេចម៉ែនិងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខសាន្ត សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាម្លប់សម្រាប់កូនចៅរហូតតទៅ ។ ពួកយើងនឹងនៅតែបន្តគ្រប់ការងារសកម្មភាពសង្គមនិងការងារសប្បុរសធម៌ ដើម្បីសង្គមជាតិ និងដើម្បីប្រទេសកម្ពុជា ចូលរួមលេងកីឡាដើម្បីជាសឆ្ងាយពីគ្រឿងញៀន ដើម្បីសុខភាពកីឡារស់ក្នុងសន្តិភាព » ។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាង ក្រុមបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត ក្រោមប្រធានបទ « រួមគ្នាំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ » បានបញ្ចប់ទៅដោយជោគជ័យ បើទោះបីជាខាងក្រុម បាល់ទាត់តារាកម្ពុជា បានចាញ់ ខាង ក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត ក្តី ប៉ុន្តែមានអ្នចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករទាំងអស់ ៕






