ឧបត្ថម្ភមិនឱ្យខ្វះ! ខ្មែរ ប៊ែវើរីជីស នាំយកទឹកពិសារកម្ពុជា និងភេសជ្ជៈរាប់ពាន់កេសជូនក្រសួងមុខងារសាធារណៈ ទុកសម្រាប់ប្រើប្រាស់នៅថ្ងៃប្រលងជ្រើសរើសគ្រូបង្រៀន

សង្គម​ និង​សេដ្ឋកិច្ច

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមទាំងសហការីរបស់ក្រុមហ៊ុន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកកាន់ទីស្នាក់ការកណ្តាលរបស់ក្រសួងមុខងារសាធារណៈដោយផ្ទាល់ រួមជាមួយនឹងការនាំយកមកនូវផលិតផល ទឹកពិសាកម្ពុជា និងភេសជ្ជៈសរុបដល់ទៅ ២,២៥០កេស ឧបត្ថម្ភជូនទៅកាន់ ក្រសួងមុខងារសាធារណៈ សម្រាប់ទុកប្រើប្រាស់នាឱកាស ដែលក្រសួងនឹងត្រូវរៀបចំការប្រលងជ្រើសរើសគ្រូបង្រៀន ចូលក្របខណ្ឌមន្ត្រីរាជការនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបន្តជួយមិនចេះសំចៃដូច្នេះ បានបង្ហាញឲ្យឃើញអំពីស្មារតី «ខ្មែរ ជួយ ខ្មែរ» និងជាគំរូដ៏អស្ចារ្យ បង្ហាញនូវវប្បធម៌ចែករំលែកនូវគុណប្រយោជន៍ ផ្ដល់ត្រលប់ទៅកាន់សង្គមវិញ យ៉ាងពិតប្រាកដ។ ជាពិសេសបំផុតនោះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលសរបញ្ជាក់អំពីបេះដូងពោរពេញទៅដោយមនសិកា អភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ ដ្បិតអីសឹងតែគ្រប់ពេលទៅហើយ ក្រុមហ៊ុនតែងតែសកម្មជានិច្ច ក្នុងការចូលរួមកិច្ចការងារសង្គម ឧបត្ថម្ភទឹកប្រាក់សរុបរហូតដល់ទៅរាប់លានដុល្លារក្នុងមួយឆ្នាំៗឯណោះ។

គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែកក្កដា នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបតែបានឧបត្ថម្ភថវិការហូតដល់ទៅជាង ១លានដុល្លារ ជូនទៅកាន់សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ (អ.ម.ត) ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ មានតម្លៃធំធេងណាស់សម្រាប់សិស្ស និស្សិត ដែលខ្វះខាតជីវភាព ដោយអាចជួយពួកគាត់មិនឲ្យបោះបង់ការសិក្សា ហើយក៏មានន័យថា ក្រុមហ៊ុន ក្លាយជាផ្នែកមួយជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាពពេញលេញ សម្រាប់លើកកម្ពស់ជីវភាពរស់នៅខ្លួនឯង គ្រួសារ  និងឈានទៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិទៅថ្ងៃអនាគតផងដែរ។   

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ១០០% ផលិតនូវផលិតផល «Made in Cambodia»​ ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក​។ ​ខ្មែរ​ ប៊ែវើរីជីស ​ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល,វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕