ភ្នំពេញ៖ អាជ្ញាធរពាក់ព័ន្ធរំពឹងថា វិស័យទេសចរណ៍ក្នុងតំបន់នឹងមានការកើនឡើង តាមរយៈការខិតខំបង្កើនគោលដៅទេសចរណ៍ និងបង្កើតព្រឹត្តិការណ៍ជាច្រើន តួយ៉ាងដូចជាការរៀបចំព្រឹត្តិការណ៍ Big Bike Meeting Elite Night-វរៈជនម៉ូតូធំ នៅទឹកដីខេត្តសៀមរាបនេះជាដើម។ ភាពជោគជ័យនេះ ក៏ត្រូវតែមានការចូលរួមចំណែកពីវិស័យឯកជនផងដែរ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ស្តង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ខាងលើនេះ។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជ្រោមជ្រែងឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ Big Bike Meeting Elite Night ដែលជាព្រឹត្តិការណ៍ដាក់តាំងម៉ូតូធំស៊េរីទំនើបៗតម្រៀបជាជួររាប់រយគ្រឿងដោយក្នុងនោះមានផលិតផល ភេសជ្ជៈប៉ូវកម្លាំង WURKZ, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។ ការឧបត្ថម្ភព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណងចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក និងចូលរួមចំណែកផ្សព្វផ្សាយសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាទឹកដីអង្គរដ៏ពិសិដ្ឋនៃកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ១០០% ផលិតនូវផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់កម្រិតពិភពលោក។ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕






