ក្រ​សួង​ផ្តល់ជំ​នាញ៥​បណ្តុះប​ណ្តា​ល​ឥ​​ត​គិតថ្លៃ​ដល់​សាធារ​ណជន​ដែ​ល​​ត្រូវ​​ការជំនាញ​សម្រាប់អនា​គ​ត​

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតវគ្គបណ្តុះបណ្តាលសញ្ញាប​ត្រប​ច្ចេកទេស និងវិជ្ជាជីវៈ ពិសេសមួយ ដែលមានរយៈពេល៤ខែ (ព្រឹក-ល្ងាច) ដោយ​មិន​តម្រូវបង់ប្រាក់។ ការបើកវគ្គបណ្តុះបណ្តាលជំនាញនេះ ដោយមើលឃើញ​ពីផល​លំបាករបស់កម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារធ្វើ ដោយការ​រីករាលដាលនៃជំងឺកូវីដ-១៩ និងសាធារណៈជនមួយចំនួន ដែលពុំមានឱកាស​ចូលរៀន​ជំនាញទាំងអស់នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនាញទាំងនោះ រួមមាន៖ 

១. ជំនាញជួសជុល និងថែទាំរថយន្ត៖ ក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានបច្ចេក​ទេស​ឧស្សាហកម្ម នៅក្នុងរាជធានីភ្នំពេញ ធ្វើជាកន្លែងបណ្តុះបណ្តាល។ សម្រាប់​លេខទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖ 011 756 574 / 011 621 683 / 092 988 270 ។

២. ជំនាញតបណ្តាញអគ្គីសនី និងតបណ្តាញទឹក៖ ជំនាញមួយប្រទេសភេទនេះ ក្រសួងការងារ បានជ្រើសរើស វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៅក្នុងរាជ​ធានីភ្នំពេញ ធ្វើជាកន្លែងបណ្តុះបណ្តាល។ សម្រាប់លេខទំនាក់ទំនងសាក​សួរព័ត៌មានបន្ថែម៖ 016 528 800 / 081 413 151 / 012 515 584 ។ 

៣. ជំនាញកែសម្ជស្ស សំអាង និងសាឡន៖ ជំនាញមួយប្រភេទនេះ​ ក្រសួងការងារ បានជ្រើសរើសយក វិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះសីហនុ។ សម្រាប់លេខ​ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖ 098 454 049 / 092 730 879 / 081 456 277 ។

៤.​ ជំនាញឆុងកាហ្វេ និងភេសជ្ជៈ៖ ជំនាញមួយប្រភេទនេះ ក្រសួងបានជ្រើសរើសយក វិទ្យាស្ថានជាតិសហគ្រិនភាព​និងនវានុវត្តន៍ ក្នុងរាជធានីភ្នំពេញ ធ្វើជាកន្លែង​បណ្តុះ​បណ្តាល។ សម្រាប់លេខទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖ 011 298 456 / 087 557 772 / 010 744 132 ។ 

៥. ជំនាញកែច្នៃបន្លែ និងផ្លែឈើ៖ ជំនាញមួយប្រភេទនេះ ត្រូវបានក្រសួងការ​ងារ​ជ្រើស​រើស វិទ្យាស្ថានពហុបច្ចេកទេខេត្តកំពង់ចាម ធ្វើជាកន្លែងបណ្តុះបណ្តាល។ សម្រាប់លេខទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖ 012 617 128 / 077 798 025 / 085 444 574 ។

ក្រសួងការងារ បានអះអាងថា ជំនាញដែលមាននៅក្នុងវគ្គសិក្សានេះ មានទីផ្សារខ្ពស់ ទាំងក្នុងពេល​បច្ចុប្បន្ន និងពេលអនាគត ហើយសិក្ខាកាមអាចយកជំនាញនេះ ទៅ​បង្កើតជាអាជីវកម្មបានដែរ។ ជាងនេះទៀត សិក្ខាកាម នឹងទទួល​បានប្រាក់​ឧបត្ថម្ភ​ចំនួន ២០០.០០០រៀល ក្នុងមួយខែ សម្រាប់ការចំណាយលើការហូបចុក និងស្នាក់នៅ៕