កម្ពុជា ស្នើចិនជួយលើការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Sun Yu នាយកប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង ដែលជាធនាគារដៃគូរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិក នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាលបានស្នើដល់ ធនាគារចិន ប្រចាំទីក្រុងហុងកុង ជួយសម្រួល និងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិកពីកម្ពុជា និងបន្ទាបកម្រៃសេវា។
ជាការឆ្លើយតប លោក Sun Yu បានទទួលសំណូមពរនេះ ហើយបញ្ជាក់ថានឹងយកសំណើលោកជំទាវទៅពិភាក្សាជាមួយក្រុមការងាររបស់លោកបន្តទៀត។

គួររំលេចថា លោកជំទាវទេសាភិបាល ក៏បានជួបលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយប្រទេសចិនលើប្រព័ន្ធទូទាត់ ជាពិសេសលើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរចិនប្រើប្រាស់កម្មវិធី UnionPay ដោយទូទាត់ជារូបិយវត្ថុក្នុងស្រុករបស់ខ្លួនដើម្បីស្កេន KHQR នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា៕