ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ អស់រយៈពេល១៧ថ្ងៃកន្លងមកនេះ ត្រូវបានរកឃើញ។នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយកម្លាំងចម្រុះបានចុះប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ។
សូមជម្រាបជូនថា ក្នុងប្រតិបត្តិការចុះរុករកនោះ ដោយប្រើប្រាស់មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលក្នុងនោះអាកាសយានិកចំនួន២រូប បានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវ៉ាញ គឺនៅពេលកងទ័ពអាកាស ហ្វឹកហ្វឺន ក្នុងរយៈចម្ងាយឆ្ងាយ ពីភ្នំពេញ ទៅកាន់ខេត្តកោះកុង និងត្រូវវិលត្រឡប់ពីខេត្តកោះកុង មកភ្នំពេញវិញ៕



