អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញសាកសព នៅចំងាយជាង ២០០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់

សង្គម​ និង​សេដ្ឋកិច្ច

នាវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កងកម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀត មានឈ្មោះ ស៊ុន ផល្លា ដែលត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំ​ប្រតិបត្តិការ​រុករកដោយផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ឧទ្ធម្ភាចក្រយោធា Z9 ត្រូវបានរកឃើញ នៅរសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ អស់រយៈពេល១៧ថ្ងៃកន្លងមក ហើយសពអាកាយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនៅកន្លែងកើតហេតុផ្ទាល់។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយកម្លាំងចម្រុះបានចុះប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ៕