ចរាចរណ៍ចំនួន ៩៣ ៤៩៩ ដង បានឆ្លងកាត់លើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។
ក្នុងរយៈពេលមួយសប្តាហ៍នេះ មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះលេខ១៣៩៩ ចំនួន ១៧៧ ខ្សែ ដោយក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦២ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១១៣ករណី។

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៩២ ៥៣០ ដងក្នុងមួយសប្តាហ៍ ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៧២ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤ករណី ស្វែងរកជំនួយចំនួន ៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៥ករណី)។
បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមានស្ថានីយទូទាត់ប្រាក់ចំនួន ៤ គឺស្ថានីយទូទាត់ប្រាក់ភ្នំពេញ ស្ថានីយទូទាត់ប្រាក់ក្រុងព្រះសីហនុ ស្ថានីយទូទាត់ប្រាក់កំពង់ស្ពឺខាងកើត និងស្ថានីយទូទាត់ប្រាក់ស្ទឹងហាវ៕
