មន្ត្រីរាជការម្នាក់ៗ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រី​រាជ​ការ​ស៊ីវិល​ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិ​បាល​ ចំនួន​ទឹក​ប្រាក់​ ៥ម៉ឺនរៀល ​ក្នុង​ម្នាក់​ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃ​ណីជាតិ ​ដំណាល​គ្នាជា​មួយ​បៀវត្ស​ខែ​កញ្ញា នៅ​ឆ្នាំ​២០២៤នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោង​តាម​សេច​ក្តីជូន​ដំណឹង​ ស្តីពី​«ការ​បើក​ផ្តល់​ប្រាក់​បៀវ​ត្សជូនម​ន្ត្រីរាជ​ការ​ស៊ីវិល​សម្រាប់​ខែកញ្ញា​ និង​ខែតុលា ​ឆ្នាំ​២០២៤​»​ របស់​ក្រសួង​មុខងារ​សាធារណៈ ដែលចេញផ្សាយ​នៅ​ថ្ងៃទី​៧ ​ខែសីហា ​ឆ្នាំ២០២៤​។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែតុលា និងលើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

អាស្រ័យហេតុនេះ ក្រសួងមុខងារសាធារណៈ សង្ឃឹមថា អង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕