ភ្នំពេញ៖ Informa Markets Cambodia (ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មស្ថិតក្រោមឈ្មោះ AMB Tarsus Exhibitions (Cambodia) Pte Ltd) គ្រោងនឹងរៀបចំក៍ដូចជាបើកបង្ហាញព្រឹត្តិការណ៍ ពិព័រណ៍ B2B ផ្នែក វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចកំពូលរបស់កម្ពុជារួមជាមួយ ការប្រកួតប្រជែងចំអិនម្ហូបនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិ នាថ្ងៃទី ៦ដល់ថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌល ដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជា ជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យបដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ននិងអនាគត។
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជានាថ្ងៃទី៦ខែសីហា ក៍មានការចូលរួម ពីសំណាក់តំណាងមកពីសហព័ន្ធទេសចរណ៍កម្ពុជា សមាគមសហគមន៍ចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសណ្ឋាគារកម្ពុជា កម្ពុជាវិទ្យាស្ថានម្ហូបអាហារកម្ពុជាសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេសនិងសមាគមស្ប៉ានិងសុខភាពកម្ពុជាផងដែរ។
លោកស្រី Alice Lem នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជានៃក្រុមហ៊ុន Informa បានប្រកាសថា CAMFOOD & CAMHOTEL 2024 នឹងមានក្រុមហ៊ុនដាក់តាំងជាង ១៥០ ជាមួយអ្នកទស្សនាជាង ១២,០០០ នាក់ត្រូវបានរំពឹងថានឹងចូលរួមជាមួយយើង ។ លោកស្រីបានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងសក្ដានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។
លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា “វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារបស់កម្ពុជានិងមានកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយ មុខម្ហូបខ្មែរលើឆាកអន្តរជាតិ។
ពិព័រណ៌នេះនឹងបង្ហាញនូវទម្រង់សំខាន់ៗចំនួនបី៖• បរិក្ខារផ្គត់ផ្គង់៖ បង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។• អាហារ និងភេសជ្ជៈ៖ គ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេរ និង ផលិតផលសម្រេចពីក្នុងស្រុកនិងជុំវិញពិភពលោក។• បដិសណ្ឋារកិច្ច និងការលក់រាយ៖ បង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើប ដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយនិងលក់ដុំ។
លោកស្រី Alice Lam បានបន្ថែម “ការតាំងពិព័រណ៍នេះផ្តល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំ បង្កើតឱកាសនិងបណ្តាញទំនាក់ទំនងរវាងអ្នក រោងចក្រ អ្នកចែកចាយ និងដៃគូដែលមានសក្តានុពល” ។
ជាមួយការរំលិចឡើងនៃព្រឹត្តិការណ៍ ការប្រកួតប្រជែងចំអិនម្ហូបនិងបដិសណ្ឋារកិច្ចថ្នាក់ជាតិ ឆ្នាំ ២០២៤ យើងនិងបង្ហាញអំពីរការប្រគួតជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិត រួមមានការឆ្លាក់ផ្លែឈើ និងបន្លែ a turkey challenge, black box competitions, ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។ ការប្រកួតប្រជែងនេះអាចធ្វើទៅបានតាមរយៈការសហការជាមួយដៃគូឧស្សាហកម្មសំខាន់ៗរួមមាន LSH, KSLM, USA Poultry, CAPFISH CAPTURE-UNIDO, និង HITEC Water។
លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះ នឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹង ជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិដើម្បីធ្វើអោយប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា។
លោកឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានបន្ថែមថា CAMFOOD & CAMHOTEL 2024 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧស្សាហកម្មរបស់យើងសម្របខ្លួនទៅនឹងនិន្នាការក្រោយជំងឺរាតត្បាត ក្រោមការណែនាំនិងការអនុវត្តប្រកបដោយនិរន្តរភាព ជាមួយនិងដំណោះស្រាយជាមួយនិងបច្ចេកវិទ្យាចុងក្រោយប្រកបដោយផាសុខភាព។
សន្និសីទសារព័ត៌មានបានបញ្ចប់ដោយការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងសហព័ន្ធទេសចរណ៍កម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍ INFORMA MARKETS។ MOU នេះជា គំនិតផ្តួចផ្តើមរួមគ្នាដែលផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នាដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចលំប្រទេសកម្ពុជា។