លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពន្យល់បកស្រាយអំពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA ដែលប្រជាពលរដ្ឋមួយចំនួនមានមន្ទិលសង្ស័យថាអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។

នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា ទទក នៅព្រឹកថ្ងៃសុក្រនេះ លោកស្រី ចម និម្មល បញ្ជាក់ថា កិច្ចព្រមព្រៀង CLV DTA ដែលចាប់់ផ្តើមតាំងពីឆ្នាំ១៩៩៩ រយៈពេល២៥ឆ្នាំមកនេះ និងមានកិច្ចប្រជុំកំពូលចំនួន ១១ដង មិនមែនជាការដាក់ហ៊ុនទឹកដី ឬដោះដូរទឹកដីនេះ ហើយប្រទេសនីមួយៗមានឯករាជ្យ និងម្ចាស់ការដោយខ្លួនឯងក្នុងការអភិវឌ្ឍ។ លើសពីនេះទៀត រាល់ការអភិវឌ្ឍនៅក្នុងតំបន់នេះធ្វើឡើងរៀងៗខ្លួន ដោយកម្ពុជាមានកញ្ចប់ថវិកាជាតិសម្រាប់អភិវឌ្ឍ ដូចជាមូលនិធិឃុំសង្កាត់ជាដើម។ កិច្ចព្រមព្រៀងនេះ គឺជាការតភ្ជាប់សេដ្ឋកិច្ច បង្កើនទំហំពាណិជ្ជកម្ម និងកសិ-ពាណិជ្ជកម្ម នៃប្រទេសទាំងបី។
សូមទស្សនាវីដេអូលម្អិតបន្ថែមខាងក្រោម៖