សម្ដេចធិបតី  អរគុណដល់លោក វណ្ណដា ដែលជួយលើកតម្កើងមុខមាត់​ប្រទេស​នៅលើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអរគុណដល់កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា -Vann Da ដែលជួយលើកតម្កើងមុខមាត់​ប្រទេស​នៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖« សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។

សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃដដែលនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ នេះផងដែរ។

ដោយសម្ដេចធិបតី ក៏បញ្ជាក់ទៀតថា បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ។

សូមរម្លឹកដែរថា ព្រឹត្តិការណ៍​កីឡាពិភព​លោក អូឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង បាន​បិទ​បញ្ចប់​​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​​២៦ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​សីហា។ក្នុង​ពិធី​បិទ​មាន​ការ​សម្តែង​ដ៏​អស្ចារ្យ​​តាម​រយៈ​តារាចម្រៀង​ល្បី​ៗ​ទូទាំង​ពិភព​លោក​​ ការសម្តែង​​ពិសេស (Show) ​ផ្សេងៗ​ជា​ច្រើន​ ​ក្នុង​នោះ​មាន​តារា​ចម្រៀង​កម្ពុជាលោក វណ្ណដា ក៏​បាន​ចូល​រួម​សម្តែង​ដែល​នេះ​ជា​លើក​ដំបូង​មាន​សិល្បករ​​ខ្មែរ​បង្ហាញ​ខ្លួន​សម្តែងក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភព​លោក​ដ៏​អស្ចារ្យ​៕ អត្ថបទ៖ រង្សី