គ្រាន់តែកក់សំបុត្រតាមអេប Wingmall ឬបង់ប្រាក់ជាមួយ Wingpoints នៅរោងភាពយន្ត Legend នឹងទទួលការបញ្ចុះតម្លៃ 50% ភ្លាមៗ។
Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយរោងភាពយន្តលេជេន ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាភាពយន្តកាន់តែងាយស្រួល ហើយអាចសន្សំសំចៃបានច្រើនថែមទៀត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែលជាក្រុមហ៊ុនមេនៃ Wingmall បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងការសន្សំសំចៃបានកាន់តែច្រើនតាមរយៈភាពជាដៃគូដ៏មានសក្តានុពលរបស់យើងជាមួយរោងភាពយន្តលេជេន។”
ឥឡូវនេះ អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចកក់សំបុត្រកុនតាម Wingmall បានយ៉ាងងាយស្រួល ហើយអាចជ្រើសរើសកៅអីអង្គុយដែលពេញចិត្តទុកមុន ដោយមិនចាំបាច់ប្រញាប់ទៅទិញសំបុត្រនៅរោងភាពយន្តដោយផ្ទាល់ ឬខកខានក្នុងការទិញសំបុត្រទស្សនាភាពយន្តដែលកំពុងពេញនិយមនោះឡើយ។ បន្ថែមលើនេះ អតិថិជនក៏អាចទូទាត់ដោយផ្ទាល់នៅរោងភាពយន្តលេជេនជាមួយ Wingpay ឬទូទាត់តាមWingpoint ដែលប្រមូលបានពីការប្រើប្រាស់ KHQR របស់ធនាគារ វីងផងដែរ។
លោក ម៉ានូ រ៉ាចាន់ បានន្ថែមថា៖ “តាមរយៈការរួមបញ្ចូលសេវាកម្មនេះ យើងបានសម្រួលដំណើរការកក់កុន ដោយធានាឲ្យបានថាការទស្សនាភាពយន្តគឺជាពេលដ៏រីករាយផុត។ ជាមួយគ្នានេះ អតិថិជនធនាគារ វីង ទាំងអស់ក៏អាចប្រមូល Wingpoint ដោយទូទាត់តាម KHQR ធនាគារ វីង ហើយប្រើប្រាស់ Wingpoint នោះទាំងស្រុង ឬមួយចំនួន ដើម្បីទូទាត់នៅគ្រប់រោងភាពយន្តលេជេន។”
ដើម្បីអបអរសាទរកិច្ចសហការនេះ អ្នកប្រើប្រាស់អេបWingmall ទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ៥០% ភ្លាមៗតែម្តងលើគ្រប់ប្រភេទសំបុត្រកុនទាំងអស់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ដោយគ្រាន់តែទូទាត់តាមគណនីធនាគារ វីង ឬ វីង វីសាកាត។ ដើម្បីទទួលបានការផ្តល់ជូននេះ អតិថិជនគ្រាន់តែវាយបញ្ចូលប្រូម៉ូសិនកូដ “popcorn” សម្រាប់ការប្រើប្រាស់គណនីធនាគារ វីង និងប្រូម៉ូសិនកូដ “movie” សម្រាប់ វីង វីសាកាត នៅរាល់ពេលទិញសំបុត្រកុនតាមអេបWingmall។
បន្ថែមពីលើនេះ អតិថិជនទាំងអស់ដែលឈ្នះរង្វាន់ពីកម្មវិធី “បើហិបឈ្នះរង្វាន់” ពីធនាគារ វីង ក៏អាចប្តូរយករង្វាន់ជាច្រើននៅរោងភាពយន្តលេជេនផងដែរ ដែលរង្វាន់ទាំងនោះរួមមាន៖ ការបញ្ចុះតម្លៃ ២០% លើអាហារសម្រន់ ការបញ្ចុះតម្លៃ ៣០% លើសំបុត្រកុន2D និងការទិញមួយថែមមួយលើសំបុត្រកុននៅថ្ងៃខួបកំណើតផងដែរ។
លោក MICHAL CHAI នាយកប្រត្ដិបត្តិនៃរោងភាពយន្ត លេជេន បានលើកឡើងថា៖ “យើងខ្ញុំជឿជាក់ថា អតិថិនជនរបស់យើងនឹងទទួលបានគុណតម្លៃជាច្រើនពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏សំខាន់នេះ។”
ដំណើរការនៃការកក់សំបុត្រគឺមានភាពងាយស្រួលមែនទែន។ អ្នកប្រើប្រាស់គ្រាន់តែបើកអេប Wingmall រួចហើយជ្រើសរើសមុខងារ Movies បន្ទាប់មកជ្រើសរើសភាពយន្តដែលចូលចិត្តនិងទីតាំងរោងភាពយន្តនៅដែលចង់បាន ជ្រើសរើសកៅអង្គុយ ហើយទូទាត់រួចជាការស្រេច។ ពោលគឺគ្រប់យ៉ាងដំណើរការនៅលើចុងម្រាមដៃបានយ៉ាងងាយស្រួល។
លោក Michael Chai បានបន្ថែមថា៖ “ភាពជាដៃគូជាមួយ Wingmall នាពេលនេះ គឺជាការបោះជំហានដ៏សំខាន់មួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំដែលធ្វើឱ្យបរិយាកាសទស្សនាភាពយន្តកាន់តែរីករាយ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ដើម្បីបំពេញកំណើនតម្រូវការអតិថិជនរបស់យើងឱ្យកាន់តែប្រសើរក្នុងយុគសម័យឌីជីថល។”
រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ ១ លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃនេះ។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តមួយនេះ ចាប់ពីទីតាំងទី ១ ដល់ ១២ទីតាំង ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងខ្លារបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។
សព្វថ្ងៃនេះ រោងភាពយន្ត លេជេន បានអនុវត្ត ជាមួយបច្ចេកវិទ្យាភាពយន្តកម្រិតខ្ពស់ដ៏ជោគជ័យ ដែលបានធ្វើឱ្យកម្រិតនៃការផ្តល់ជូនលើសពីបទដ្ឋាននៃរោងភាពយន្ត។ ក្រុមការងាររបស់រោងភាពយន្ត លេជេនប្តេជ្ញាផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់កំពូល ជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះរោងភាពយន្ត លេជេន មានយុទ្ធសាស្ដ្រថ្មីសម្រាប់ជំរុញការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យភាពយន្តលើសពីការរំពឹងទុក។
អតិថិជនដែលទិញសំបុត្រកុនមានជម្រើសជាច្រើនក្នុងការទូទាត់។ ក្នុងនោះ ពួកគាត់អាចទិញសំបុត្រនៅតាមរោងកុនដោយផ្ទាល់ ហើយទូទាត់ដោយសាច់ប្រាក់ ឬតាមអេប Wing Bankក៏បាន។ ជាមួយអេប Wing Bank អតិថិជនអាចជ្រើសរើសទូទាត់ដោយប្រើសមតុល្យសាច់ប្រាក់នៅក្នុងគណនី ឬទូទាត់តាម Wingpoint ក៏បាន។ សម្រាប់អតិថិជនមិនមាន Wingpoint គ្រប់គ្រាន់លើការចំណាយទាំងអស់ ពួកគាត់ក៏អាចប្រើលុយនៅក្នុងគណនីខ្លះ និង Wingpoint ដែលមានស្រាប់ដើម្បីបង្គ្រប់ក្នុងការទូទាត់ក៏បាន។
ដើម្បីទទួលបាន Wingpoint អតិថិជនគ្រាន់តែប្រើអេប Wingmall ដើម្បីទិញផលិតផលជាច្រើនទៅតាមតម្រូវការ។ នៅលើអេប Wingmall មានបណ្តាញដៃគូអាជីវកម្មប្រមាណ ៥០.០០០ ហាងនៅទូទាំងប្រទេសកម្ពុជា ដែលអតិថិជនទាំងអស់អាចចាយWingpoint សម្រាប់បញ្ជាទិញផលិតផលបានជារៀងរាល់ថ្ងៃយ៉ាងងាយស្រួល។
Wingmall ដែលជាផ្នែកមួយនៃក្រុម Wing Inter Logistics Technologies ផ្តល់នូវថ្នាលទិញទំនិញតាមអ៊ីនធឺណិតមួយដ៏សម្បូរបែប ដែលមានរាប់ពាន់ហាង និងអ្នកដឹកជញ្ចូនជាង ១.០០០ នាក់ទៀតផង។ ជាមួយនឹងការផ្តល់ជូននូវផលិតផលរាប់ពាន់មុខ ហើយមានការទូទាត់ច្រើនជម្រើសព អេបWingmall ធ្វើឱ្យបទពិសោធន៍ទិញទំនិញតាមអ៊ីនធឺណិតកាន់តែអសា្ចរ្យ ដោយមានការបញ្ចុះតម្លៃពិសេសៗជាច្រើន៕