ក្រុមហ៊ុនផលិតសំបកកង់នៅកម្ពុជាម៉ាក SAILUN សហការជាមួយក្រុមហ៊ុនប្រេងម៉ាសុីនដ៏ល្បីម៉ាក PETRONAS រួមគ្នាលើកកម្ពស់អំណាននៅកម្ពុជាតាមរយៈការប្រមូលមូលនិធិបោះពុម្ពសៀវភៅរាប់ពាន់ក្បាលដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងគោលបំណងបំផុសស្មារតីឲ្យងាកមកចាប់អារម្មណ៍នឹងចូលចិត្តអានសៀវភៅ ក៏ដូចជាដើម្បីលើកកម្ពស់គាស់កកាយអ្នកនិពន្ធល្បីៗឲ្យបញ្ចេញ ស្នាដៃថ្មីៗបន្ថែមទៀតកាន់តែពូកែៗឡើង។

ក្រុមហ៊ុនធំៗចំនួនពីរដែលកំពុងដំណើការអាជីវកម្មរបស់ខ្លួននៅកម្ពុជា បានកត់សម្គាល់ឃើញពីភាពវិជ្ជមាននៃអំណានខ្មែរតាមរយៈសន្ទុះ នៃការគាំទ្រដែលមានចំនួនរហូតដល់ទៅ ៥០០០០ នាក់។ សកម្មភាពចូលរួមរបស់យុវជននេះហើយបានបញ្ជាក់ឲ្យឃើញថា យុវជនកម្ពុជា និងចូលចិត្តអានសៀវភៅយ៉ាងច្រើនសន្ធឹកសន្ធាប់។ សៀវភៅក្រោមចំណងជើងថា «កសាងផេក» ត្រូវបានចែកជូនជូនតគិតថ្លៃ នៅក្នុងពិពរណ៍សៀវភៅអាជីវកម្ម ដែលបានធ្វើឡើងនៅបរិវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី ១០-១១ខែសីហាឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។

សូមរំឮកដែរថា ក្រុមហ៊ុនផលិតសំបកកង់នៅកម្ពុជាម៉ាក SAILUN បានដំណើការអាជីវកម្មរបស់ខ្លួនជាផ្លូវការកាលពីដើមខែកុម្ភៈ ២០២៤ មានរោងចក្រដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងទឹកដីនៃប្រទេសកម្ពុជាដែលមានឈ្មោះថារោងចក្រ «CART TIRE» ជាបុត្រសម្ព័ន្ធ របស់ SAILUN Group ទើបនឹងមានតែមួយគត់ នៅខេត្តស្វាយរៀង។ ក្រុមហ៊ុនមេ SAILUN Group ជាអ្នក ឯកទេសផលិត និងផ្គត់ផ្គង់ម៉ាស៊ីនផលិតសំបកកង់ឡានម៉ាក MESNAC ជាប់ចំណាត់ថ្នាក់លេខ១ ជាច្រើនឆ្នាំជាប់ៗគ្នា លើពិភពលោក ក្នុងនោះ MESNAC ក៏បានផ្គត់ផ្គង់ម៉ាស៊ីននេះជូនទៅក្រុមហ៊ុនផលិតសំបកកង់ឡានដ៏ល្បីៗជាច្រើននៅលើពិភពលោកផងដែរ។ រីឯ ក្រុមហ៊ុនប្រេងម៉ាសុីនដ៏ល្បីម៉ាក PETRONAS ត្រូវបានផលិតឡើងសម្រាប់គ្រប់តម្រូវការរបស់លោកអ្នក។ មិនថា រថយន្តខ្នាត តូច ឬ ធំ ប្រេងម៉ាស៊ីន PETRONAS អាចប្រើប្រាស់គ្រប់ស្ថានភាព។
ក្នុងនាមជាអ្នកឧបត្ថម្ភធំនៃកម្មវិធី «ពិពរណ៍សៀវភៅអាជីវកម្ម» ក្រុមហ៊ុនធំៗចំនួនពីរខាងលើ សូមអំពាវនាវដល់សាធារណជនចូលរួមឲ្យបានច្រើនកុះករជាងនេះទៀតក្នុងឆ្នាំបន្ទាប់ៗ ដើម្បីឲ្យកម្ពុជាពោរពេញទៅដោយអ្នកចេះដឹង មានប្រាជ្ញា ក៏ជាការចូលរួមអភិវឌ្ឍប្រទេសជាតិដ៏ល្អផូរផង់នៅតំបន់អាសុីអាគ្នេយ៍នេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុនផលិតសំបកកង់នៅកម្ពុជាម៉ាក SAILUN និងក្រុមហ៊ុនប្រេងម៉ាសុីនដ៏ល្បីម៉ាក PETRONAS សូមស្វែងរកនៅ ៖ Facebook Page: https://www.facebook.com/SailunTireCambodia និង https://www.facebook.com/petronas.lubricant.cambodia ៕










