ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាដៃគូសហការផ្ដាច់មុខរបស់ GUMBALL3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដែលមានការគាំទ្រពី ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលចូលរួមសកម្មភាពសប្បុរសធម៍តាមរយៈការបរិច្ចាគថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងព្រឹត្តិការណ៍ GUMBALL3000 x Chip Mong នៅកម្ពុជា ដែលធ្វើឡើងនៅខែកញ្ញាខាងមុខនេះ។

ចំពោះថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។
ខាងក្រោមនេះ គឺជាបញ្ជីរាយនាមសប្បុរសជនបរិច្ចាគក្នុងព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា ដើម្បីមន្ទីរពេទ្យកុមារអង្គរសៀមរាប គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

សម្រាប់លោកអ្នកមានបំណងចង់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ លោកអ្នកអាចធ្វើបានភ្លាមៗ ដោយចុចតាមតំណរខាងក្រោម៖
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា ក្រោមការជ្រោមជ្រែងពីក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា៕
