មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានក្តីសោមនស្សជាអនេក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុង «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run)»។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមបានមករួមគ្នាដើម្បីរត់ សើច និងចូលរួមគាំទ្រសកម្មភាពសង្គមដែល Aii និង AIS រៀបចំនៅក្នុងតំបន់ចំការដូង។

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run) ដែលរៀបចំដោយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាព សុខភាព និងការធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារជូនដល់សិស្សានុសិស្ស បុគ្គលិក អ្នកអាណាព្យាលបាល និងសាធារណជន និងដើម្បីរៃអង្គាសថវិកាដើម្បីឱ្យមូលនិធិ ម៉េងលី ជេ. គួច អាចប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ជួយសហគមន៍ចំការដូង និងផ្តល់ឱកាសដល់គ្រូបង្រៀនអាចចូលរួម សន្និសីទនៃការបង្រៀនថ្នាក់ជាតិ។

ការប្តេជ្ញាចិត្តក្នុងការពង្រឹងសហគមន៍នៅកម្ពុជា៖
លោកស្រី នៅ សុជ្ជណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចំការដូង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារនេះជាសក្ខីភាពមួយដែលសបញ្ចាក់ពីការរួបរួម សាមគ្គីភាព របស់បណ្តាដៃគូ និងអ្នកឧបត្ថម្ភកម្មវិធីរបស់យើងក្នុងបុព្វហេតុសង្គម នៅក្នុងសហគមន៍របស់យើង៖ «សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពួកយើងតែងតែដឹកនាំសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើងក្នុងសកម្មភាពសង្គមជាប្រចាំ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។»

គួររំលឹកថា Aii និង AIS គ្រោងនឹងសម្ពោធសាខាទី 21 និង 22 របស់ខ្លួននៅតំបន់ចំការដូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ភាពជោគជ័យដែលសម្រេចបាន៖
- គាំទ្រសកម្មភាពសប្បុរសធម៌៖ យើងបានរៃអង្គាសថវិកាដើម្បីជួយនៅតំបន់ចំការដូង តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។
- លើកកម្ពស់ការយល់ដឹងពីសុខភាព និងភាពរីករាយ៖ លើកកម្ពស់ការយល់ដឹងពីសុខភាព និងសុខុមាលភាពតាមបែបបទថ្មី។
- ភាពជាដៃគូ៖ សូមអរគុណដល់ដៃគូ និងអ្នកឧបត្ថម្ភរបស់យើងដែលបានចូលរួម នឹងបានបង្ហាញពីស្មារតីទំនួលខុសសង្គម ជាមួយនឹងការលេងកីឡានៅក្នុងព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យនេះ។

សកម្មភាពសំខាន់ៗរបស់ ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ៖
ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៦:៤៥ព្រឹក ដល់ម៉ោង០៩:០០ព្រឹក នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រត់ចម្ងាយ ៣គីឡូម៉ែត្រ កីឡាករ និងកីឡាការិនីប្រមាណ ៥០០នាក់បានចូលរួមក្នុងនោះមានដូចជា លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាលបាល សិស្សានុសិស្សនិងសាធារណជន។

ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ខណៈពេលដែលការរៃអង្គាសថវិកាគឺដើម្បីគាំទ្រគម្រោងសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច។
Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន ថៃ និងថ្នាក់ចំណេះទូទៅខ្មែរ ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា និងថ្នាក់ចំណេះទូទៅខ្មែរ៕

សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទាក់ទងមក៖
លោក ស៊ូ ពិសែន
ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
+855 12 920 028








