ក្នុងរយៈពេល១២ខែមកនេះ ទោះជាមានរោងចក្រ សហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយក៏មានរោងចក្រ សហគ្រាស បើកថ្មីជាច្រើនប្រមាណ២៧៥រោងចក្រ ដែលបង្កើតការងារសរុបបានជាង២២ម៉ឺនកន្លែង។នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន៥%នៅឆ្នាំ២០២៣ នឹងត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់៦%នៅឆ្នាំ២០២៤ ក្នុងនោះវិស័យសំខាន់ៗដែលគាំទ្រកំណើនរួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម។
សម្តេចធិបតីបន្តថា ពាក់ព័ន្ធនឹងវិស័យការងារ ទោះបីជាស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រកដប្រជាដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ស្ថានភាពការងារនៅតែមានវិជ្ជមាន។ ជាក់ស្តែងក្នុងរយៈពេល១២ខែមកនេះ ទោះជាមានរោងចក្រ សហគ្រាសមួយចំនួនបានបិទទ្វាក៏ដោយក៏មានរោងចក្រ សហគ្រាស បើកថ្មីជាច្រើនផងដែរដែលបង្កើតការងារសរុបបានជាង២២ម៉ឺនកន្លែង ដោយក្នុងនោះរោងចក្រក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបានបើកថ្មីចំនួន២៧៥ ដែលបានបង្កើតការងារថ្មីចំនួនជាង១៣ម៉ឺនកន្លែង។
សម្តេចធិបតីបានបញ្ជាក់ថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាកំពុងបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយភណ្ឌរហូត២០៤ដុល្លារក្នុងមួយយខែ ក្នុងឆ្នាំ២០២៤។បន្ថែមលើនេះនៅក្នុងគោលដៅគាំទ្រ និងការពារសិទ្ធផលប្រយោជន៍ជាច្រើនទៀតផងដែរ។
សូមជម្រាបចូនថា ១ឆ្នាំមកនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោងដែលមានទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ ដែលក្នុងនោះផ្ដោតលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ៕