រដ្ឋាភិបាលពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាល បានបង្កើតវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ លើកទី១ ឆ្នាំ២០២៤  ក្រោមប្រធានបទ៖ «ការពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានថ្លែងថា៖ វេទិកានេះ ជាឱកាសនៃការជួបជុំដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាសហគមន៍មកពីបណ្តារាជធានី ខេត្តទូទាំងប្រទេស ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប”។

លោកបានបញ្ជាក់បន្ថែមថា៖វេទិកានេះផងដែរក៏ជាឱកាសក្នុងការផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍នៅទូទាំងប្រទេសអំពីអត្ថប្រយោជន៍សង្គមនិងសេដ្ឋកិច្ចនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើង។

មិនតែប៉ុណ្ណោះប្រជាសហគមន៍ក៏ដូចជាប្រតិបត្តិករទេសចរណ៍ ក្នុងឧស្សាហកម្មទេសចណ៍ទាំងអស់បានសាទរនូវសមិទ្ធផលក្នុងរយៈពេល១ឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះជាពិសេសគឺការគាំទ្រនិងជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា៕​