ទំព័រហ្វេសបុក Elit Sorn Kun Khmer បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ៣ រូប គឺ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គរងស្នងការនគរបាលជាតិ ទទួលផែនសន្តិសុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គរងស្នងការនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានផ្តល់ថវិកាចំនួន ៩០០ដុល្លារ និង ៦០ម៉ឺនរៀល ដល់កីឡាករគុនខ្មែរ ៥នាក់ រួមមាន កីឡាករ អេលីត ចំរើន ៣០០ដុល្លារ កីឡាករ អេលីត សាន់ ៣០០ដុល្លារ កីឡាករ អេលីត សេងហួរ ៣០០ដុល្លារ កីឡាករ អេលីត ភក្តី ៣០ម៉ឹនរៀល និងកីឡាករ អេលីត ឡុងឡី ចំនួន ៣០ម៉ឹនរៀល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមជម្រាបថា កីឡាករ ទាំង៥រូប ដែលត្រូវប្រកួតតំណាង ក្លឹបនាយកដ្ឋានអង្គរក្ស។