ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ នឹងចាប់ផ្តើមបើកដំណើរការនូវទិសដៅធ្វើដំណើរថ្មីពីខេត្តសៀមរាប(ប្រទេសកម្ពុជា) ទៅក្រុងប៉ាកសេ(ប្រទេសឡាវ) នៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះជាផ្លូវការ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើដំណើរ។

ទិសដៅថ្មីធ្វើដំណើរឆ្លងដែនតាមផ្លូវគោកនេះ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនូវទិសដៅថ្មី ពីខេត្តសៀមរាប(ប្រទេសកម្ពុជា) ទៅក្រុងប៉ាកសេ(ប្រទេសឡាវ) ចេញដំណើរជារៀងរាល់ថ្ងៃម៉ោង ៨´:00នាទីព្រឹក ធ្វើដំណើរដោយមិនផ្លាស់ប្ដូររថយន្ដ ជាមួយរថយន្តក្រុងទំនើបប្រណីត ធំទូលាយ បំពាក់ឧបករណ៍កម្សាន្ត បន្ទប់ទឹក និងមានផ្តល់ជូនជម្រើសអាហារសម្រន់ និងភេសជ្ជៈដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សេវាកម្មរថយន្តក្រុងនេះ កើតចេញពីកិច្ចសហការវាង ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ខ្មែរ និងក្រុមហ៊ុនរបស់ឡាវ ដែលរួមគ្នាលើកកម្ពស់ទេសចរណ៍ឆ្លងដែន រវាងប្រទេសទាំងពីរ។ចំពោះតម្លៃសំបុត្រត្រឹមតែ ៤២ដុល្លារប៉ុណ្ណោះ ក្នុងមួយជើង។
ទាញយកកម្មវិធីទូរស័ព្ទ 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔 ដើម្បីធ្វើការកក់សំបុត្រងាយស្រួល និងទទួលបានការបញ្ចុះតម្លៃ 5%ផងដែរ!
សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
វេបសាយសម្រាប់កក់ : www.vireakbuntham.com
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖ (បញ្ញើអីវ៉ាន់ 010 522 522 / ដឹកអ្នកដំណើរ 081 911 911)
តេឡេក្រាមកក់សំបុត្រ: https://t.me/VETransportation








