ប្រាក់ឈ្នួល២០២៥៖ តំណាងភាគីកម្មករនិយោជិតស្នើឡើង១៤ដុល្លារ ខណៈភាគីនិយោជកស្នើឡើង១ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំត្រីភាគីលើកទី២ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ កាលពិថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនោះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ត្រូវបានបន្តកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារ ក្នុងមួយខែ នៅឆ្នាំ១៩៩៧ ដល់ ១៤៥ដុល្លារ ក្នុងមួយខែ នៅឆ្នាំ២០១៥ និងត្រូវបានដំឡើងដល់ ២០០ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៣ និងឡើងដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤ ព្រមទាំងបន្តរក្សា អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិត នៅដដែល ជាមធ្យមកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី២២១ដុល្លារ ដល់២៣២ដុល្លារ ក្នុងមួយខែ។

សូមជម្រាបថា កម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេសដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដែលនាំចេញផលិតផលវាយភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដោយកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេស ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី(តំបន់ទាប) ឥណ្ឌា និងវៀតណាមជាដើម៕