កូនប្រុសច្បងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអង់គ្លេស

សង្គម​ និង​សេដ្ឋកិច្ច

កូនប្រុសច្បងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឈ្មោះថា “ជា សុផានី” បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញពាណិជ្ជកម្មអន្តរជាតិ នៅប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ជា សុមេធី បានលើកឡើងតាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដូច្នេះថា៖ “អបអរសាទរ កូនប្រុសច្បង ជា សុផានី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញពាណិជ្ជកម្មអន្តរជាតិ ពីសាលា Hult International Business School នៅចក្រភពអង់គ្លេស”។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ “ប៉ាម៉ាក់ និងក្រុមគ្រួសារទាំងមូលពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់ ដែលបានមើលឃើញកូនទទួលសញ្ញាប័ត្រនៅក្នុងថ្ងៃនេះ។ សមិទ្ធផលនេះបានមកពី ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កូន។ កូនត្រូវតែធ្វើបែបនេះបន្តទៀត នេះគ្រាន់តែជាការបើកទំព័រថ្មីមួយទៀតនៃឆាកជីវិតរបស់កូន កូនត្រូវចាំថាមាន ប៉ាម៉ាក់ និងក្រុមគ្រួសារទាំងអស់ដែលនៅពីក្រោយគាំទ្រកូន សម្រេចដល់គោលដៅបន្តទៀត ដេីម្បីក្លាយជាធនធានដ៏មានតម្លៃ និងប្រយោជន៍ដល់សង្គមជាតិ។ ជាចុងក្រោយ ប៉ាម៉ាក់សូមជូនពរកូនឱ្យមានសុខភាពល្អ ប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ និងសុខចម្រើនគ្រប់វេលា។ ដោយសេចក្តីស្រឡាញ់ និងមោទនភាពគ្មានទីបញ្ចប់”។

សូមជម្រាបថា ឯកឧត្តម ជា សុមេធី ជាកូនប្រុសពៅ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់ របស់សម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោក ជំទាវ ញ៉ែម សឿន។ លោកបាន រៀបអាពាហ៍ពិពាហ៍ជាមួយ លោកជំទាវ ជា ផល្គុន និង មានកូនប្រុសស្រីចំនួន ៥នាក់៕