ទេសចរណ៍កម្ពុជាកក្រើកមិនខាន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា នឹងចូលរួមព្រឹត្តិការណ៍ក្បួនកំពូលរថយន្តលំដាប់ពិភពលោក Gumball 3000 ទៅកាន់ទឹកដីអច្ឆរិយៈខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជា នឹងផ្ទុះការផ្សព្វផ្សាយទៅកាន់ពិភពលោកមិនខាន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានត្រៀមខ្លួនរួចជាស្រេចនឹងចូលរួមជាមួយ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដែលប្រមូលផ្ដុំទៅដោយប្រភេទរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណីតៗ ទាំងនៅរាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប  ចាប់ផ្តើមនៅថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ជាព្រឹត្តិការណ៍ជួបជុំ ក្បួនរថយន្តលំដាប់ពិភពលោកនឹងមកដល់កម្ពុជាយើងជាលើកដំបូងបង្អស់ ដោយ ទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងសហការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍។

ក្នុងន័យរួមគ្នាដើម្បីវិស័យទេសចរណ៍កម្ពុជា តំណាងក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានប្រាប់សារព័ត៍មាន Oknha News ពីគោលបំណងធំៗបី ដែលក្រុមហ៊ុននឹង ចូលរួមជាមួយ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 រួមមាន៖ 

១. Gumball 3000 Rally ជាព្រឹត្តិការណ៍ធំលំដាប់អន្តរជាតិដែលទទួល ស្គាល់ជាផ្លូវការពីស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនទាំងថ្នាក់ជាតិនិងអន្តរជាតិ

២. ជាព្រឹត្តិការណ៍ដែលមានការចូលរួមពីភ្ញៀវបរទេស បុគ្គលមានឥទ្ធិពល អ្នកជំនួញពីជុំវិញពិភពលោកជាច្រើនពាន់រូប តាមរយៈការបើករថយន្ត ឆ្លងកាត់រាប់មុឺនគីឡូម៉ែត្រដោយចាប់ផ្តើមពីទីក្រុងសៃហ្គន ប្រទេសវៀតណាម បន្តរហូតដល់ប្រទេសសឹង្ហបុរី ដែលជាបណ្ដាប្រទេសសមាជិកតំបន់អាស៊ាន

៣. ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិទើបនឹងបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាលើកដំបូង បង្អស់ហើយវាក៏ជាឱកាសដ៏ពិសិដ្ឋក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាបង្ហាញទៅកាន់ពិភពលោក។ រឹតតែពិសេស ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 នេះនឹងជួយជុំវិញកំណើនទេសចរមកទស្សនា តំបន់អង្គរនិង ប្រាង្គប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំបីលើពិភពលោកដែលទទួលស្គាល់ដោយអង្គការយូនេស្ដូ

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball នឹងបើកបរថយន្តទំនើប Supercars របស់ខ្លួនមកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រឡប់ទៅវិញ តាម ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបំបែក ឯកត្តកម្មពិភពលោកហ្គីណេស (Guinness World Record) នៅមុខប្រាសាទ អង្គរវត្ត។ 

នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា នឹងមានរៀបចំព្រឹត្តការណ៍ ប្រគុំតន្ត្រីខ្នាតអន្តរជាតិដ៏ធំមួយនៅសួនច្បារវត្តបុទុមវតី ដែលមានការចូលរួមសម្តែង ពីប្រតិភូ Gumball 3000 ជាកំពូលតារាល្បីៗលំដាប់ពិភពលោក រួមជាមួយការ តាំងបង្ហាញរថយន្ត Supercars នៅបរិវេណវិមានឯករាជ្យរហូតដល់រង្វង់មូល សម្តេចជួនណាត ដែលរំពឹងថានឹងមានប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាប្រមាណ៦ម៉ឺននាក់។

ក្នុងនាមជាក្រុមហ៊ុន Toyota (Cambodia) Co., Ltd គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានជំនិះ Toyota គ្រឿងបន្លាស់សុទ្ធ និងសេវាកម្ម ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងមិន នឿយហត់ជាមួយរោងចក្ររបស់យើង ដើម្បីនាំយកផលិតផលដែលសមស្របបំ ផុតមកកាន់ទីផ្សារ និងបន្តផ្ដល់ទំនុកចិត្តជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់នៅកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម អតិថិជន ឬទាក់ទងមកឥឡូវនេះដើម្បីទទួលបានបទពិសោធន៍ពី ការបើកបរសាក ល្បងបាន។សម្រាប់ផ្នែកលក់អនឡាញសូមទាក់ទងទៅ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖/ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 ឬ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/toyotacambodiakh ឬគេហទំព័រ https://www.toyota.com.kh/km/models/raize.html ៕