ព្រឹត្តិការណ៍ GUMBALL 3000 Rally នឹងរៀបចំនៅថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះនឹងមានរថយន្តទំនើបៗដូចជា Supercar Hypercar ក៏ដូចជា Sportcar ប្រមាណ ១៣០ ទៅ ១៥០គ្រឿងមកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ ជាតិសាសន៍ ផ្សេងៗគ្នានឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដែលជាកត្ដាជំរុញលើកស្ទួយកិត្យានុភាពជាតិលើវិស័យទេសចរណ៍។

ព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនជាព្រឹត្តិការណ៍ដែលបង្កើតឡើងក្នុងគោលបំណងបង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេ ផ្ទុយទៅវិញវាជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៤ ដែលជួយឲ្យប្រទេសយើងចំណេញច្រើនណាស់ រួមមាន៖
១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា កេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក
២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរ ពេទ្យកុមារអង្គរខេត្តសៀមរាប
៣). ការបើកឱកាសរវាងវិ និយោគគិនឯកជនបរទេសនិងនៅក្នុងស្រុកបានជួបគ្នា
៤). ការបង្កើតកំណត់ត្រា ពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ដែលមិនធ្លាប់មានពីមុនមក។
ព្រឹត្តិការណ៍ត្រៀមជួបជុំក្បួនរថយន្តលំដាប់ពិភពលោកដែលរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ មានការចូលរួមពីអ្នកជំនាញលើវស័យយាន យន្តអ្នកនាង Leona Chin កំពូលតារាយូធូប IShowSpeed និងសេដ្ឋី Skateboard មានបំផុតលើពិភពលោក Tony Hawk និងតារា អន្តរជាតិជាច្រើនរូបទៀតក៏ត្រូវបានបង្ហើបថានឹងចូលរួមព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាដូចគ្នា។
សូមបញ្ជាក់ផងដែរថា ការជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ ក្នុងទឹក ដីប្រវត្តិសាស្ត្រនៃតំបន់សៀមរាបអង្គរទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក។ សម្រាប់ព្រឹត្តិការណ៍ដ៏ អស្ចារ្យមួយនេះនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ នឹងបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរទាំងអស់ ខណៈដែលមកទល់ពេលនេះតួលេខចំនួនសប្បុរសជនដែលបានចូលរួមបរិច្ចាគបានកើនលើសពីក្ដីរំពឹងទុក៕










