រូបស្អាតៗណាស់ តស់! អ្នកស្រឡាញ់ឡានអាចប្តូរ Profile Frame ដើម្បីអបអរសាទរព្រឹត្តិការណ៍អន្តរជាតិ GUMBALL3000 នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច


ភ្លេចៗខ្លួនជិតដល់ថ្ងៃបានឃើញផ្ទាល់ភ្នែកព្រឹត្តិការណ៍អន្តរជាតិ GUMBALL3000 នឹងរៀបចំឡើងជាលើកដំបូងនៅកម្ពុជាយើង! សម្រាប់ ប្រិយមិត្តអ្នកតាមដាន និងមហាជនដែលអ្នកស្រឡាញ់រថយន្តទាំងអស់អាចចូលរួមប្ដូរ Profile Picture GUMBALL3000 x Chip Mong ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៍អន្តរជាតិដ៏ធំមិនធ្លាប់មាននៅប្រទេសយើងពីមុនមក។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមអនុវត្តតាមជំហានងាយៗទាំងនេះដើម្បីបង្កើត Profile Frame ស្អាតៗដោយខ្លួនឯង៖

១). ចុចចូល Link នេះ https://twb.nz/gumballxchipmong

២). ចុចពាក្យជ្រើសរើសរូប ឬ Choose photo

៣). ជ្រើសរើសរូបដែលលោកអ្នកពេញចិត្ត រួចចុចពាក្យ Download

៤). ចុចពាក្យ Done រួចជ្រើសរើសយកពាក្យ “Save Image”

៥). យករូបភាពដែលបាន Save រួចទៅ Upload ក្នុងបណ្ដាយសង្គមដែលលោកអ្នកកំពុងប្រើប្រាស់ (Facebook, TikTok, Telegram, Instagram) ដើម្បីដូរ Profile Picture ជាការស្រេច។


សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ធំ GUMBALL3000 នៅកម្ពុជានេះនឹងធ្វើឡើងជាលើកដំបូងនៅថ្ងៃទី ១៥ ១៦ ១៧ ខែកញ្ញាខាងមុខនេះ ក្រោមវត្តមានដឹកនាំដោយក្រសួងទេសចរណ៍ដោយមាន ឯកឧត្តម គុជ បញ្ញាសា តំណាងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន សហការជាមួយនឹង ក្រុមហ៊ុន ជីប ម៉ុង នឹងភាគីពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ត្រៀមជួបជុំក្បួនរថយន្តលំដាប់ពិភពលោក ថែមទាំងអនុញ្ញាតឱ្យសាធារណជន ចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះនឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់ផងដែរ៕