បន្ទាប់ពីបានបញ្ចប់វគ្គសិក្ខាសិលា ពិសេស Camel’s Future Engineer Program ក្រុមហ៊ុនជីប ម៉ុង អុិនស៊ី ឬ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ កាលពីពេលថ្មីៗនេះ បានបន្តដឹកនាំក្រុមនិស្សិតជំនាញវិស្វករសំណង់សុីវិលប្រមាណ ២៥នាក់ រួមទាំងលោកសាស្ត្រាចារ្យ មកពី ៥ សកលវិទ្យាល័យ ចុះកម្មសិក្សាផ្ទាល់ដល់ទីតាំង ដេប៉ូលក់គ្រឿងសំណង់ជាច្រើនកន្លែង ដើម្បីផ្ដល់ឱកាសជាក់ស្ដែងដល់អនាគតវិស្វករជំនាញ ផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្តន៍ជាក់ស្ដែង។

ក្នុងថ្ងៃចុះកម្មសិក្សាតាមដេប៉ូលក់គ្រឿងសំណង់ និងជ្រើសរើសវត្ថុធាតុដើមរួមមាន ខ្សាច់ និងថ្ម ដែលត្រូវតាមស្តង់ដារ ដើម្បីឈានទៅលាយជាបេតុងគុណភាពខ្ពស់ ក្រុមនិស្សិតជំនាញវិស្វករសំណង់ស៊ីវិល ទាំង ៥ សកលវិទ្យាល័យ រួមមាន៖ និស្សិតមកពីសកលវិទ្យាល័យន័រតុន (NU), វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ (PPI), វិទ្យាស្ថានពហុបច្ចេកវិទ្យានៅកម្ពុជា (ITC), និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ពិតជារំភើប និងស្វែងយល់កាន់តែច្បាស់ ថាតើ ការជ្រើសរើសខ្សាច់ និងថ្ម ឱ្យត្រូវតាមស្តង់ដារបច្ចេកទេស ពិតជារួមចំណែកសំខាន់ មិនអាចខ្វះបាន ក្នុងការធានា គុណភាពបេតុង យកមកសាងសង់សំណង់គ្រប់ប្រភេទ ប្រកបដោយចីរភាព និងឋិតថេរ ជាប់ធន់ បានយូរ ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យដឹកនាំក្រុមនិស្សិតជំនាញវិស្វករសំណង់សុីវិល ទាំង ៥សកលវិទ្យាល័យខាងលើ ក៏បានបង្ហាញ ការពេញចិត្ត និងសូមលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី សូមបន្តការបើកវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះបន្តទៀត ដើម្បីផ្ដល់ឱកាសដល់និស្សិតជាសិក្ខាកាម ទទួលបានបទពិសោធន៍ បច្ចេកទេស និងការចុះអនុវត្តន៍ជាក់ស្ដែងផ្ទាល់ៗដូច្នេះបន្តទៀត។
ក្រៅពីចំណាយពេលចុះកម្មសិក្សាស្វែងរកវត្ថុធាតុផ្សំ ខ្សាច់ និងថ្ម នៅតាមដេប៉ូដៃគូររបស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី រួមមក ក្រុមនិស្សិត និងលោកសាស្ត្រាចារ្យ ទាំង ៥សកលវិទ្យាល័យ ក៏បានបន្ត នាំយកខ្សាច់ និងថ្ម ទាំងនោះ មកចូលមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ជីប ម៉ុង អុិនស៊ី ស៊ីមេន លើកម្រិតគុណភាពស៊ីម៉ងត៍ ដែលជាមជ្ឈមណ្ឌលធ្វើតេស្តគុណភាពបេតុង និងវត្ថុធាតុដើម ដែលបំពាក់នូវឧបករណ៍ និងម៉ាសុីនទំនើបៗលំដាប់ពិភពលោក មុននឹងយកទៅប្រើប្រាស់ក្នុងការលាយបេតុង។
បន្ថែមពីការអនុវត្តផ្ទាល់នេះដែរ និស្សតិទាំង២៥រូបក៏មានឪកាសក្នុងការចូលរួមបង្ហាញទេពកោសល្យ តាមរយះការប្រកួតប្រជែងសាកល្បងសម្តត្ថិភាព ដោយប្រើប្រាស់ការសិក្សា និង ការអនុវត្តផ្ទាល់នេះជាទុនផងដែរ ដែលកម្មវិធីប្រកួតប្រជែងនេះនិងប្រព្រឹត្តិឡើងទៅនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ផងដែរ នៅទីតាំងមន្ទីពិសោធន៍បច្ចេកទេសពិសោធន៍ ជីប ម៉ុង អុិនស៊ី ផ្ទាល់តែម្តង

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរមួយនេះ បានប្រើប្រាស់ម៉ាស៊ីនទំនើបៗលំដាប់ពិភពលោក រួមទាំងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីផលិតចេញផលិតផលស៊ីម៉ង់ត៍គុណភាពស្តង់ដារ ដែលប្រមូលផ្ដុំដោយវត្ថុធាតុដើមក្នុងស្រុកយ៉ាងសម្រិតសម្រាំង គិតគូរពីផលប៉ះពាល់បរិស្ថានខ្លាំងបំផុត និងជាក្រុមហ៊ុន ផលិតស៊ីម៉ង់ត៍ឈានមុខគេនៅកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី គឺជាក្រុមហ៊ុន ដែល វិនិយោគដោយកូនខ្មែរ រោងចក្រនៅខ្មែរ ផលិតស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក ចង់បានសំណង់គ្រប់ប្រភេទប្រកបដោយនិរន្តភាព រឹងមាំ ជាប់ធន់ ជាអមត ជ្រើសរើសផលិតផលស៊ីម៉ង់ត៍អូដ្ឋ របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ៕

















