នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ តម្លៃហាងឆេងមាសសម្រាប់លក់ចេញ និងទិញចូលឡើងថ្លៃបន្ដិច បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។ នេះបើយោងតាមតម្លៃហាងឆេងមាស ពីហាងគ្រឿងអលង្ការ CSNJ លោកឧកញ៉ា ចិន សំណាង។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី០៦ ខែកញ្ញា មានតម្លៃ៣០៤ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩៤ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២២៨ដុល្លារ និងទិញចូលក្នុងតម្លៃ ២១៨ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៩ដុល្លារ ទិញចូល២១៥ដុល្លារ។
សូមជម្រាបជូនថា តម្លៃមាសកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ៣០២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២២៧ដុល្លារ និងទិញចូលក្នុងតម្លៃ ២១៧ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៧ដុល្លារ ទិញចូល២១៣ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
