ភ្នំពេញ៖ តាមរយៈភាពល្បីល្បាញ អំពីបច្ចេកវិទ្យាផលិតភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស! ក្រុមលោកវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ បានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់អំពីដំណើរការផលិត និងបច្ចេកវិទ្យាទាំងនេះ ថាតើមានដំណើរការ និងរូបរាងបែបណា?



បន្ទាប់ពីទស្សនកិច្ចរួចរាល់ លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យម្នាក់ៗ សុទ្ធតែមានការស្ងើចសរសើរមិនដាច់ពីមាត់ពីទំនើបកម្ម និងបច្ចេកវិទ្យាដែលក្រុមហ៊ុនប្រើប្រាស់ក្នុងការផលិត និងមិននឹងស្មានថាកូនខ្មែរអាចបង្កើតក្រុមហ៊ុនដ៏ធំសម្បើមបែបនេះនោះទេ។ ជាពិសេសនោះគឺ ពួកគាត់បានកកត់សម្គាល់ឃើញថា ទឹកពិសាកម្ពុជា ពិតជាបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Smart Triple Filter ទំនើបចុងក្រោយបង្អស់ពីអាល្លឺម៉ង់ពិតមែន ដោយមានការច្រោះ និងបន្សុទ្ធគ្រប់តំណក់នៃទឹក ថែមទាំងមានបំពាក់ឧបករណ៍វាស់ស្ទង់ដោយស្វ័យប្រវត្តិ មិនអនុញ្ញាឱ្យទឹកច្រកចូលដបដោយខុសស្តង់ដារទៀតផង។

លោកវេជ្ជបណ្ឌិត ហ៊ុន សុគាំ នាយករង មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏បានចែករំលែក និងផ្ដាំផ្ញើដល់បងប្អូនសាធារណៈជន សូមបង្កើនការយកចិត្តទុកដាក់លើការបំពេញជាតិទឹកប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺ ការជ្រើសរើសទឹកពិសាដែលមានអនាម័យខ្ពស់ មានសុវត្ថិភាព ផលិតតាមស្តង់ដារបច្ចេកវិទ្យាខ្ពស់ ដូច ទឹកពិសាកម្ពុជា ជាដើម។
ជាក់ស្ដែងចំពោះ ទឹកពិសាកម្ពុជា របស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាផលិតផល «Made in Cambodia» ស្តង់ដារពិភពលោក ពិតជាអាចទុកចិត្តក្នុងការប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យ។ ទឹកពិសាកម្ពុជា មិនត្រឹមតែជាទឹកដែលផលិតដោយអនុលោមទៅតាមស្តង់ដារពិភពលោកប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានគិតគូរយ៉ាងម៉ត់ចត់ទៅលើបញ្ហាបរិស្ថានផងដែរ តាមរយៈការប្រើប្រាស់ជ័រប្លាស្ទិចផលិតសម្បកដបឱ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីព្យាយាមកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន និងភពផែនដី៕





