តម្លៃមាសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះនៅតែបន្ដឡើងថ្លៃ ដោយនៅក្នុងមួយជីលក់ចេញតម្លៃ៣១២ដុល្លារ និងទិញចូលក្នុងតម្លៃ៣០២ដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី១៧ ខែកញ្ញា ឡើងថ្លៃដល់៣១២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៧ដុល្លារ ទិញចូល២២០ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕


