កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ហុងដា បានបញ្ចេញម៉ូតូស៊េរថ្មីចុងក្រោយ ហុងដាឌ្រីម ២០២៥ ដែលមានរូបរាង ស្អាត ទាន់សម័យ ធ្វើឱ្យ ក្រុមហ៊ុន ថ្នាំលាប MC បានបញ្ជារទិញភ្លាមៗ ដើម្បីទុកកាដូ ជូនជារង្វាន់ក្នុងធុងថ្នាំលាប MC ដែលមានលក់និងចែកចាយទូទាំងប្រទេស តាមរយៈសាខា ហ៊ួត ជា។

ក្រុមហ៊ុន ថ្នាំលាប MC បានរៀបចំអបអរមហារង្វាន់នៅឆ្នាំ២០២៤នេះ ដែលរង្វាន់រួមមានដូចជា កាតទូរស័ព្ទ ៥០០រង្វាន់ ធុងបាស ៥០រង្វាន់ ព្រមទាំងរង្វាន់ធំ ម៉ូតូ Honda Dream 2025 ចំនួន ៥គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ៥០លានរៀល។
បងប្អូនជាជាងលាបផ្ទះ អ្នកម៉ៅការសាងសង់ ម្ចាស់គេហដ្ឋាន នៅចាំអីទៀត សូមជ្រើសរើសថ្នាំលាប ម្ស៉ៅបៀក ម៉ាក MC បានទាំងគុណភាព បានទាំងរង្វាន់។
ក្រុមហ៊ុន ហ៊ួត ជា ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ដែលបានបើកលក់ហ្វ្រេនឆាយដំបូងគេ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបង្កើតឡើងដោយឧកញ៉ា ហ៊ួត ជា បន្ទាប់ពីលោកឧកញ៉ាជោគជ័យក្នុងអាជីវកម្មក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា អស់យៈពេលប្រមាណ១៣ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕




