តម្លៃមាសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ មិនមានឡើងថ្លៃ ឬចុះថ្លៃនោះទេ នៅតែរក្សារតម្លៃថេរដដែល គឺត្រឹមតែ ៣១២ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០២ដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី១៨ ខែកញ្ញា មានតម្លៃ៣១២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៧ដុល្លារ ទិញចូល២២០ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕