តម្លៃមាសនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ចុះថ្លៃបន្ដិចបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ៣០១ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ២៩១ដុល្លារ ខណៈដែលកាលពីថ្ងៃទី១៨ ខែកញ្ញា មានតម្លៃរហូតដល់ទៅ៣១២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០២ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី១៩ ខែកញ្ញា មានតម្លៃ៣០១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩១ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២២៦ដុល្លារ និងទិញចូលក្នុងតម្លៃ ២១៦ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៦ដុល្លារ ទិញចូល២១៦ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃមាស មានតម្លៃ៣១២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៧ដុល្លារ ទិញចូល២២០ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕

