តម្លៃមាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ហក់ឡើងខ្ពស់ខ្លាំងជាងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ៣១៣ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០៣ដុល្លារ ខណៈដែលកាលពីថ្ងៃទី១៩ ខែកញ្ញា មានតម្លៃត្រឹមតែ៣០១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩១ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី២០ ខែកញ្ញា មានតម្លៃ៣១៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៣ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៥ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៥ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៨ដុល្លារ ទិញចូល២២១ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃមាស មានតម្លៃ៣០១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ២៩១ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២២៦ដុល្លារ និងទិញចូលក្នុងតម្លៃ ២១៦ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ២៩៦ដុល្លារ ទិញចូល២១៦ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
