សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោក សរ សុវណ្ណ ជា «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សរ សុវណ្ណ បច្ចុប្បន្នជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអតីតអគ្គនាយកសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ លោកក៏មានតួនាទីជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជុំគិរី ខេត្តកំពត ផងដែរ៕




