ទំហំឥណទាន​​លក្ខណៈបុគ្គលកើនឡើងជិត២លានគណនី

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​ក្រេឌីត​ប្យូរ៉ូ ខេមបូឌា​​ ( CBC ) បាន​បង្ហាញថា គិតត្រឹម​ដើមខែ​កក្កដា ២០២៤ ចំនួន​គណនីឥណទានមានលក្ខណៈបុគ្គលនៅទូទាំង​ប្រទេស​កើនឡើងដល់​ចំនួនជាង ១,៩២​លា​នគ​ណ​នី​​​ ដោយក្នុងនោះ​ចំនួន​គណនី​នៃកម្ចីអចលនទ្រព្យ​មាន​ប្រមាណ ១០,៥៩ភាគរយ ដែលមា​ន​ចំនួន​​តិចតួច​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានបង្ហាញផងដែរពីសមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គលសម្រាប់ប្រើប្រាស់​ផ្ទាល់​ខ្លួន​មានចំនួន​រហូតដល់ ១៥,៣១​ពាន់​លានដុល្លារ​អាមេរិក ។

របាយការណ៍ដដែលនេះបានអោយដឹងទៀតថាសម្រាប់​ទំហំ​កម្ចី​ក្នុងវិស័យ​អចលនទ្រព្យ​មាន​ទំហំ​រហូតដល់​ជាងកណ្ដាល​នៃសមតុល្យ​ឥណទាន​មានលក្ខណៈសម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន ដោយ​មាន​ទំ​ហំរ​ហូត​ដល់ ៥២,៩២​ភាគរយ​ ។

លោកអឿ សុធារ័ត្ន ប្រធាននាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា​ តម្រូវការ​ពាក្យ​ស្នើ​សុំ​ឥណទានបុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានកា​រ​ថយ​ចុះ​ ប៉ុន្តែ​សមិទ្ធផលឥណទាន​លក្ខណៈបុគ្គល​សម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅតែ​វិជ្ជមាន​ ៕